អាជីព
កែលំអជំនាញទំនាក់ទំនងបានរហ័សទាន់ចិត្ត តាមវិធីទាំងនេះ
ជំនាញទំនាក់ទំនងត្រូវបានគេទទួលស្គាល់ និងចុះបញ្ជីថាជាជំនាញចាំបាច់ និងសំខាន់បំផុតដែលបេក្ខជនស្វែងរកការងារធ្វើគួរតែមានមុនពេលហ៊ានស្រមៃបានទទួលការងារលើទីផ្សារដ៏តូចចង្អៀតនេះ។
ដោយសារថា ជំនាញទំនាក់ទំនងជាសមាសធាតុដ៏សំខាន់នៃភាពជាអ្នកដឹកនាំ ដែលបណ្តាអ្នកប្រតិបត្តិ ក៏ដូចជាមនុស្សជោគជ័យមុនៗគេបានអនុវត្ត បង្ហាញថា នៅគ្រប់ស្ថាប័នដែលមានវប្បធម៌ ដ៏ជឿនលឿនវត្តមាននាយកប្រតិបត្តិ ឬមេដឹកនាំដែលមានសមត្ថភាពក្នុងការទំនាក់ទំនង ល្អ នឹងធ្វើឱ្យស្ថាប័ន អង្គភាពនោះលេចធ្លោជាងនាយកដ្ឋានផ្សេងៗ។
នេះគឺជាគន្លឹះទាំង ៩ សម្រាប់កែលម្អជំនាញទំនាក់ទំនងបានយ៉ាងរហ័សទាន់ចិត្ត៖
១ ចាត់ទុកការប្រាស្រ័យទាក់ទងជាអាទិភាព

ឈប់ទៅរបៀបអង្គុយចាំសម្គាល់ និងវាយតម្លៃស្មាន ចូរចាប់ផ្តើមរៀនជំនាញសាកសួរ តាមរយៈ ចូលរួមថ្នាក់រៀបផ្ទាល់ ឬអានសៀវភៅ អត្ថបទតាមកាសែត ទស្សនាវដ្តីឬរៀនពីអ្នកទំនាក់ទំនងដែលមានជោគជ័យនៅជុំវិញខ្លួន។ អាចស្វែងរកអ្នកណែនាំឬគ្រូបង្វឹកផ្ទាល់បើ់មានលទ្ធភាព។
២ បង្វឹកការសរសេរ

ទំនាក់ទំនងតាមរយៈការសរសេរ មិនពិបាកទេ គឺត្រូវចេះធ្វើឱ្យសាមញ្ញ រាល់សារដែលផ្ញើចេញ ប្រើភាសាត្រង់និងសម្រាយ ងាយយល់ កុំដ្រាម៉ា កុំប្រើអារម្មណ៍ ចូរដឹងថា ចង់សរសេរពីអ្វី និងចង់បានអ្វី កុំសរសេរអ្វីមួយ ឬ ឃ្លាណាមួយដែលពេលសួរឱ្យបកស្រាយយើងឆ្លើយមិនរួច។
៣ រៀនភ្ជាប់ទំនាក់ទំនងតាមការស្តាប់ឬអាន
ចេះស្តាប់ បង្ហាញថាកំពុងយកចិត្តទុកដាក់ស្តាប់ និងចាំបានអ្វីដែលបានស្តាប់ ជាសិល្បៈនាំឲ្យមនុស្សជាច្រើនចង់និយាយនឹងអ្នក។ អានសារនីមួយៗយល់សិន សឹមឆ្លើយពុំនោះ ត្រូវសួរសំណួរ សុំយោបល់ដោយរមទម្យ។ ចេះចំណាយពេលឆ្លើយតប កុំធ្វើវាហីនៅរាល់ពេលសន្ទនាជាមួយអ្នកណាម្នាក់ ព្រោះនោះបង្ហាញថាអ្នកមានកម្រិតសិល្បៈទំនាក់ទំនងលំដាប់ណា ឬខ្សោយតែម្តង។
៤ ត្រូវប្រាកដថាយល់សិនសឹមហារនិយាយ
រកមើលវិធីដើម្បីបញ្ជាក់ឬបកស្រាយឡើងវិញនូវអ្វីដែលយើងកំពុងព្យាយាមនិយាយ ដើម្បីអាចឲ្យអ្នកស្តាប់យល់បាន។ អ្នកខ្លះដឹកនាំអង្គប្រជុំមិនដឹងចង់និយាយពីអ្វី និងគ្មានផ្លែផ្កាអ្វី ដែលជាការបង្ហាញពីជំនាញនិយាយដ៏មានកម្រិត។ ការប្រាស្រ័យទាក់ទងល្អបំផុតក្នុងអាជីព គឺតែងតែជាអ្នកស្តាប់ដ៏ល្អបំផុតនិងជាអ្នកនិយាយងាយស្តាប់បំផុតដែរ។
៥ ចេះប្រើនិងគ្រប់គ្រងភាសារាងកាយ

ការសិក្សាបង្ហាញថា ៦៥% នៃការប្រាស្រ័យទាក់ទងទាំងអស់មិនមែនជាពាក្យសំដីទេ។ មើលសញ្ញារាងកាយឥរិយាបថក្នុងភាពស្ងប់ស្ងាត់ យើងនឹងយល់ថា អ្នកស្តាប់កំពុងយល់ស្របឬមិនយល់ស្របនឹងសាររបស់យើង។ ហើយត្រូវដឹងថារាងកាយរបស់យើងកំពុងបញ្ជូនសញ្ញាផងដែរ។
៦ ចេះប្រើពន្លឺភ្នែក
ការដៀងប្រកបដោយល្បិចកល ឬការសម្លឹងដោយកំហឹង មិនថាការនិយាយទៅកាន់ហ្វូងមនុស្សឬមួយទល់មួយ កែវភ្នែកអាចបំផ្លាញបរិយាកាសបាន។ កុំសម្លឹងមនុស្សពីក្បាលដល់ចុងជើង បង្កើតភាពជឿជាក់និងបង្ហាញថាយើងស្លូតបូត ព្រមទាំងកំពុងយកចិត្តទុកដាក់ចំពោះអ្នកស្តាប់។
ជាមួយនឹងជំនាញទំនាក់ទំនងដ៏រឹងមាំ យើងនឹងធ្វើជាម្ចាស់នៃស្ថានភាពចចារលំបាកលំបិននានា មិនថា ការចរចារសុំដំឡើងប្រាក់ខែឬតំឡើងឋានៈ ដែលការសន្ទនាយ៉ាងប៉ិនប្រសប់និងធ្វើអោយមានការចាប់អារម្មណ៍ ព្រមទាំងជោគជ័យបាន៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ Life Hack
ចុចអាន៖ភាពខុសគ្នាឆ្ងាយ រវាងភេទនារី និងបុរសក្នុងផ្លូវមនោសញ្ចេតនា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


