អាជីព
ហេតុផលខ្លះៗ ដែលនាំបុគ្គលិកមិនឲ្យមានជំនឿលើគោលដៅក្រុមហ៊ុនខ្លួន
និយោជកជាច្រើនពិសេស អ្នកមានធំៗ មិនសូវខ្វល់ប៉ុន្មានពីអារម្មណ៍បុគ្គលិកទេ ព្រោះពួកគេមានជំនួញ និងលំហូរលុយជាវិញ្ញាសាដែលត្រូវមមាញឹកឈឺក្បាលដោះស្រាយរាល់ថ្ងៃទៅហើយ។ ករណីនោះ ជាច្រកអនុញ្ញាតឲ្យក្រុមហ៊ុនគូប្រជែងនានាដែលខូចឆ្លៀតឱកាសទាញយកមនុស្សទៅបាន ហើយពេលយើងងាកមកចាប់ផ្តើមមកដោះស្រាយលើកទឹកចិត្តបុគ្គលិកជាក្រោយនៅពេលខ្លះដែលហាក់យឺតជ្រុលទៅហើយ។
មកដឹងសិនថា តើអ្វីទៅជាការរំពឹងទុករបស់បុគ្គលិក (អ្នកដែលធ្វើការឲ្យគេ)
ប្រធានក្រុមប្រឹក្សាផ្នែកធនធានមនុស្សនៃក្រុមហ៊ុន Engage PEO បានមានប្រសាសន៍ថា ក្រៅពីការវាយតម្លៃការអនុវត្តស្តង់ដារ នៅមានកត្តាច្រើនទៀតនៅ។
ពួកគេ រំពឹងទុកអំពីរូបភាពល្អ និងស្អាតស្អំ របស់ក្រុមហ៊ុន និងបរិយាកាសទាំងខាងក្នុងនិងខាងក្រៅ ចរិត អតិថិជន(អតិថិជនខ្លះពិបាកផ្គាប់ហើយច្រឡោងខាម ដូចជាផ្នែកបម្រើគ្រឿងស្រវឹង។ល។)ទំនាក់ទំនងអតិថិជននិងអ្នកលក់ ការបង្កើនចំណេះដឹងបុគ្គលិកអំពីផលិតផលឬសេវាកម្ម គោលនយោបាយនិងការអនុវត្តរបស់ក្រុមហ៊ុនដែលគិតដល់ពួកគេ អនាគតពួកគេរីកចម្រើនទៅជាមួយគ្នាឬមិន និងសូម្បីតែសេរីភាពប្រព័ន្ធផ្សព្វផ្សាយសង្គមក៏មានចំណែកក្នុងការរំពឹងទុកសម្រាប់និយោជិកថាជាកន្លែងធ្វើការមានចរិត «បើកទូលាយ»ដែរ។
អ្នកជំនាញដដែលបានសរសេរខ្លីៗថា បុគ្គលិកដែលមានសមត្ថភាពខ្ពស់ៗ តែងរំពឹងពីការចូលរួមជាមួយកន្លែងធ្វើការណាដែលមាន៖
១ មេដឹកនាំមានអាកប្បកិរិយាវិជ្ជមាននិងផ្ដល់ការគោរព
២ ព័ត៌មានទាំងអស់មកកាន់បុគ្គលិក ធ្វើឡើងដោយស្មោះត្រង់។
៣ អនុវត្តការងារស្របទៅនឹងស្តង់ដារសមរម្យ អាចទទួលយកបាន។
៤ ពេលវេលាបត់បែនបាន។
៥ ប្រព្រឹត្តតាមលក្ខណៈវិជ្ជាជីវៈសូម្បីតែពេលបំពេញការងារឬដោះស្រាយជម្លោះ។
៦ ទទួលបានការបណ្ដុះបណ្ដាល ការគាំទ្រឲ្យក្លាយជាអ្នកដឹកនាំ
៧ ការទូទាត់ប្រាក់ឈ្នួលទាន់ពេលវេលានិងត្រឹមត្រូវ
៨ បរិស្ថានធ្វើការប្រកបដោយសុវត្ថិភាពនិងសុខភាពល្អ
៩ មានគោលនយោបាយនិងនីតិវិធីត្រឹមត្រូវ
១០ ប្រព័ន្ធការផ្ដល់យោបល់ និងវាយតម្លៃ ជាទៀងទាត់លើលទ្ធផលការងារ។
លើសពីនេះទៀតលោកបានបញ្ជាក់ថា ក៏ហាក់សមហេតុផលដែរសម្រាប់និយោជិកដែលរំពឹងបន្ថែមដូចខាងក្រោម៖
១ ការទទួលបានធនធានដែលពួកគេត្រូវការដើម្បីអនុវត្តការងាររបស់ពួកគេប្រកបដោយប្រសិទ្ធភាពនិងត្រឹមត្រូវដូចជាកុំព្យូទ័រ តុនិងទឹកទទួលទាន។ល។
២ មានមេដឹកនាំផ្ទាល់ដែលមានសីលធម៌ការងារខ្ពស់
៣ មានដំណើរកម្សាន្តជាក្រុមនិងការលើកកម្ពស់ការងារជាក្រុមផ្សេងទៀត
អ្នកជំនាញរូបនេះបាននិយាយបន្ថែមទៀតថា«ប្រសិនបើនិយោជកទទួលអារម្មណ៍ឯកានិងមិនដែលនិយាយរកគ្នា ឬធ្វើការដូចជា គុណម៉ោងយកលុយ សន្ទុះផលិតកម្មក៏មិនអាចយកឈ្នះក្រុមផ្សេង ដែលគេចេះធ្វើការចងសម្បាច់ បង្គ្រប់ចំណុចខ្សោយឲ្យគ្នានោះឡើយ៕
ប្រែសម្រួល៖ សុភា
ប្រភព businessnewsdaily
ចុចអាន៖ក្មេងយ៉ាងណាក្តី នៅតែអាចក្លាយជាអ្នកដឹកនាំខ្លាំងម្នាក់ដរាបណាយល់រឿងទាំងនេះ
ចុចអាន៖ការងារប្រាក់ខែខ្ពស់ ដែលសក្តិសមជាមួយអ្នកស្ទាត់ជំនាញភាសាបរទេស

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន