Connect with us

សន្តិសុខសង្គម

មួយករណីទៀតហើយ ករណីឆបោកដាក់ប្រាក់វិនិយោគតាមប្រព័ន្ធបច្ចេកវិទ្យា

បានផុស

នៅ

កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាស្ត្រីចំនួនពីរនាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពអូសទាញជនរងគ្រោះដាក់ប្រាក់វិនិយោគតាមប្រព័ន្ធតេឡេក្រាម ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឈ្មោះ ស.ស.ន ភេទស្រី និងទី២ ឈ្មោះ ស.ធ.ន ភេទស្រី។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ជនសង្ស័យទាំង២នាក់នេះ បានពាក់ពន្ធ័នឹងការទិញ-លក់ គណនីតេឡេក្រាម អោយទៅជនល្មើស និងបានយករូបថតថ្នាក់ដឹកនាំជាន់ខ្ពស់ និងរូបថតលោកអ្នកឧញ្ញ៉ាជាច្រើនរូបមកធ្វើជាប្រហ្វាល់ ដើម្បីធ្វើការឆបោកជនរងគ្រោះ ដោយអូសទាញជនរងគ្រោះអោយដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ។

ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញនាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅតែក្រើនរំលឹកដល់សារធារណជនទាំងអស់ សូមប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ និងសូមពិនិត្យពិចារណាអោយបានច្បាស់លាស់ពីប្រភពនៃការផ្សព្វផ្សាយអំពីការវិនិយោគតាមអនឡាញ ជៀសវាងការខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិដោយប្រការណាមួយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម