សន្តិសុខសង្គម
រដ្ឋបាលសង្កាត់គោកឃ្លាង ចុះរៀបចំសណ្ដាប់ធ្នាប់តាម បណ្តោយផ្លូវបេតុង២៨គ្រួសារ ដើម្បីសុវត្ថិភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍
ដោយអនុវត្តតាមការដឹកនាំរបស់ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង បានដឹកនាំ និងចាត់តាំងក្រុមការងាររដ្ឋបាលសង្កាត់ ចុះអនុវត្តការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងណែនាំប្រជាពលរដ្ឋអំពីការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងបទបញ្ជារបស់អាជ្ញាធរមូលដ្ឋាន។


លោក ញ៉ាត សាម៉េត បានប្រាប់ឱ្យដឹងថា សកម្មភាពនេះ បានអនុវត្តនៅតាមបណ្តោយផ្លូវ ២៨ គ្រួសារ ស្ថិតក្នុង ភូមិរោងចក្រ ភូមិដីថ្មី និងភូមិគោកឃ្លាង ក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ ការចតយានយន្ត និងការដាក់តាំងលក់ របស់របរ អាជីវកម្មគ្រប់ប្រភេទលើចិញ្ចើមផ្លូវសាធារណៈ ដែលជាមូលហេតុនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់របៀបរៀបរយ ប៉ះពាល់ដល់សុវត្ថិភាព អនាម័យ បរិស្ថាន និងសោភណ្ឌភាពទីក្រុង។ ក្នុងនោះផងដែរក្រុមការសង្កាត់បានរុះរើស្លាក និងលើកយករបស់របរតាំងលក់ ដែលរំលោភលើចិញ្ចើមផ្លូវ ក្រោយអាជ្ញាធរ ជម្រាបដោយផ្ទាល់មាត់ និងចេញជាលិខិតជាច្រើនលើកច្រើកសារ។


លោក ញ៉ាត សាម៉េត បានបញ្ជាក់ថា រដ្ឋបាលសង្កាត់គោកឃ្លាង នឹងបន្តអនុវត្តការងារនេះជាប្រចាំ និងស្នើសុំការចូលរួមសហការពីប្រជាពលរដ្ឋ អាជីវករ និងម្ចាស់អាជីវកម្មទាំងអស់ ឲ្យគោរពច្បាប់ចរាចរណ៍ និងរក្សាចិញ្ចើមផ្លូវសាធារណៈឲ្យទំនេរ ដើម្បីបម្រើផលប្រយោជន៍សាធារណៈជារួម។


លោកស្រី ហួត លីណា អាជីវករលក់ដូរលើផ្លូវបេតុងខាងលើ បានលើកឡើងថា យើងខ្ញុំសូមអរគុណដល់រដ្ឋបាលសង្កាត់ ដែលបានយកចិត្តទុកដាក់លើសណ្ដាប់ធ្នាប់ និងសោភណ្ឌភាពក្នុងមូលដ្ឋាន ហើយសង្ឃឹមថានឹងមានការត្រួតពិនិត្យបន្តជាប្រចាំ។
ដោយឡែកប្រជាពលរដ្ឋម្នាក់បានលើកឡើងថា ពីមុនផ្លូវនេះតែងតែមានការកកស្ទះខ្លាំង ពិសេសពេលព្រឹក និងល្ងាច យើងសង្ឃឹមថា ក្រោយពីអាជ្ញាធរចុះរៀបចំ នឹងមានចរាចរណ៍មានភាពរលូន និងមានសុវត្ថិភាពជាងមុន។
ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ ២៨ គ្រួសារ ក៏បានសម្តែងមតិគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់អាជ្ញាធរមូលដ្ឋាន៕ អត្ថបទ សំណាង
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ចរាចរណ៍១១ ម៉ោង agoរដ្ឋបាលខេត្តសៀមរាប បន្តដំឡេីងភ្លេីងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ ចំណុចដែលមានគ្រោះថ្នាក់ញឹកញាប់


