ព័ត៌មានជាតិ
នគរបាលខណ្ឌចំការមន បន្តផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀន ការប្រើប្រាស់បារីអេឡិចត្រូនិក បញ្ហាក្មេងទំនើង
នគរបាលខណ្ឌចំការមន បានបន្តអនុវត្តផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀន ការប្រើប្រាស់បារីអេឡិចត្រូនិក បញ្ហាក្មេងទំនើងក្នុងមូលដ្ឋាន និង ណែនាំពីច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ទន្លេបាសាក់ ឲ្យមានការយល់ដឹងកាន់តែច្បាស់។

ការចុះផ្សព្វផ្សាយនេះបានធើ្វឡើងនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ ដឹកនាំដោយលោកវរសេនីយ៍ត្រី តូ បុណ្យនុរាជ្យ អធិការរងខណ្ឌចំការមន សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ និងសង្កាត់ ចុះធ្វើវេទិកាសាធារណៈ និងផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព (ផលប៉ះពាល់ នៃការប្រើប្រាស់សារធាតុញៀន និងបញ្ហាក្មេងទំនើង) ដល់ប្រជាពលរដ្ឋ។


លោកអធិការរងខណ្ឌចំការមនទទួលផែនការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ការអប់រំ ផ្សព្វផ្សាយផលប៉ះពាល់ គ្រឿងញៀន បញ្ហាក្មេងទំនើង និង បញ្ហាចរាចរណ៍ គឺជាកាតព្វរបស់អាជ្ញាធរ ត្រូវតែចុះផ្សព្វផ្សាយទៅកាន់មនុស្សគ្រប់មជ្ឈដ្ឋាន ដែលជាកត្តាចម្បងមួយផ្នែកធំ ដើម្បីបញ្ជ្រាបអំពីផលប៉ះពាល់ទៅកាន់ពលរដ្ឋដែលជាមូលដ្ឋានគ្រឹះមួយសម្រាប់បន្តផ្សព្វផ្សាយដល់អ្នកដទៃទៀត ដើម្បីកាត់បន្ថយបញ្ហាសង្គមបានកាន់តែប្រសើរ។

ចុងក្រោយ លោកសំណូមពរទៅកាន់ពលរដ្ឋដែលជាអាណាព្យាបាល ត្រូវត្រួតពិនិត្យការសិក្សារបស់កូនៗ ឲ្យបានជាប់ និងទូន្មានជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយជាកូនល្អ សម្រាប់គ្រួសារ និង ក្លាយជាយុវជនគំរូរបស់សង្គម ហើយប្រសិនបើមានបញ្ហាអ្វីមួយនៅក្នុងមូលដ្ឋាន ត្រូវប្រញាប់រាយការណ៍ជូនអាជ្ញាធរ ដើម្បីអាជ្ញាធរមានសមត្ថកិច្ចចុះអន្តរាគមន៍ទាន់ពេលវេលា៕
ដោយ ៖ ម៉េង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


