សន្តិសុខសង្គម
សមត្ថកិច្ចបំភ្លឺ ករណីអ្នកលេងហ្វេសប៊ុកម្នាក់ បង្ហោះរូបភាពមួយផ្នែក នៃការសហការអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីបកស្រាយបំភ្លឺ និងបដិសេធទាក់ទងទៅនឹង គណនីហ្វេសប៊ុកមួយឈ្មោះថា Somaly Keo បានយករូបភាពតែមួយផ្នែក នៃការចូលរួមសហការអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោករបស់មន្ត្រីអន្តរាគមន៍ មកផុស ដោយមានចេតនាអាក្រក់ធ្វើឲ្យប្រជាពលរដ្ឋទូទៅ មានការយល់ច្រឡំ ជាពិសេសក្នុងគោលបំណងអាក្រក់ដើម្បីបង្ខូចកិត្តិយសដល់មន្ត្រីអនុវត្តច្បាប់។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា តាមពិតជាក់ស្តែងកាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោងប្រហែល ៩ព្រឹក កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រួមមាន៖ ផ្នែកសណ្តាប់ធ្នាប់ ផ្នែកចរាចរណ៍ និងកម្លាំងអន្តរាគមន៍ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចផ្លូវលេខ ៥៩២ កែងផ្លូវលេខ ៣០៧ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងពេលអនុវត្តនោះ មានអ្នកបើកបរមួយចំនួន បានប្រព្រឹត្តអំពើល្មើសចរាចរណ៍ផ្លូវគោក ដូចជា៖ ការបើកបរមិនពាក់ខ្សែក្រវ៉ាត់, ប្រើទូរស័ព្ទក្នុងពេលបើកបរ, និងជិះម៉ូតូគ្មានពាក់ស្លាកលេខ ហើយមន្រ្តីនគរបាលចរាចរណ៍ បានចេញឃាត់ តែពួកគាត់មិនឈប់ ទើបកម្លាំងផ្នែកអន្តរាគមន៍ នៅគោលដៅខាងមុខ ចេញមកជួយស្ទាក់ឃាត់ និង ណែនាំពួកគាត់ឲ្យទៅជួប ជាមួយផ្នែកជំនាញចរាចរណ៍ ដើម្បីធ្វើការផាកពិន័យតាមច្បាប់។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា សមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវ រកជនដែលយករូបភាពតែមួយផ្នែក មកផុសធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់មន្ត្រីអនុវត្តច្បាប់៕




-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


