សន្តិសុខសង្គម
ផ្ទះ ៣ ខ្នងជាប់គ្នា ត្រូវអគ្គិភ័យលេបត្របាក់អស់គ្មានសល់ នៅខណ្ឌដូនពេញ
ផ្ទះចំនួន ៣ ខ្នងបានរងការខូចខាតទាំងស្រុង ដោយសារតែអគ្គិភ័យលេបត្របាក់អស់គ្មានសល់សង្ស័យឆ្លងចរន្តអគ្គិសនី។ គ្រោះអគ្គីភ័យនោះកើតឡើងកាលពីវេលាម៉ោង ១៩ និង ៣០ នាទីយប់ ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅផ្លូវរថភើ្លង ភូមិ ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានម្ចាស់ផ្ទះឈ្មោះ យាយសែម អាយុប្រហែល ៦០ ឆាំ្ន។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុ គឺឃើញផ្សែងហុយខ្មាញ់លាយឡំជាមួយនឹងភ្លើងឆេះសន្ធោសន្ធៅ បាននិងកំពុងឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋនៅចំណុចកើតហេតុនោះ បណ្ដាលឱ្យឆ្លងរាលដាលអស់រហូតដល់ ៣ ខ្នងជាប់គ្នាហើយភ្លាមៗនោះដែរ គេឃើញលោកសុខពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុភ្លាមៗអន្តរាគមន៍ជាមួយកងកម្លាំង ដើម្បីវែកចរាចរណ៍ឱ្យក្រុមឡានទឹកវាយចូលបាញ់ទឹកពន្លត់ភ្លើង។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលឆេះនោះ អាចមកពីឆ្លងចរន្តអគ្គិសនី។ ប្រភេទសំណង់ផ្ទះឈើចំនួន ៣ ខ្នងអស់ទាំងស្រុង និងសម្ភារៈប្រើប្រាស់មួយចំនួន មិនបណ្តាលឲ្យរបួសគ្រោះថ្នាក់នោះទេ។ រថយន្តមកជួយអន្តរាគមន៍ មានរថយន្តការិយាល័យបង្ក និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញចំនួន ២០ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៤ ឡាន រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង។ អគ្គិភ័យបានគ្រប់គ្រងទាំងស្រុង នៅម៉ោង ២៣ និង ០០ នាទីយប់ថ្ងៃដដែល៕


អត្ថបទ៖ រស្មី

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល