សន្តិសុខសង្គម
បន្សល់ទុកសម្ភារៈមួយចំនួននៅលើស្ពាន បន្ទាប់ពីឆាតប្រាប់មិត្តភ័ក្ដិថា ទៅលោតទឹកសម្លាប់ខ្លួន
នារីម្នាក់បានបន្សល់ទុកសម្ភារៈមួយចំនួននៅលើស្ពានជ្រោយចង្វាសង្ស័យថា នាងលោតទឹកសម្លាប់ខ្លួន ខណៈមុនកើតហេតុ នារីរងគ្រោះបានឆាតប្រាប់មិត្តភ័ក្ដិថា ខ្លួនទៅលោតទឹកសម្លាប់ខ្លួនហើយ។
ហេតុការណ៍នោះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វាចាស់ រាជធានីភ្នំពេញ។

បើតាមនារីពីរនាក់ដែលជាមិត្តភ័ក្ដិជិតស្និទ្ធរស់នៅជាមួយគ្នាបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ម៉ាក់យ៉ាប៊ី អាយុជាង២០ឆ្នាំ សព្វថ្ងៃស្នាក់នៅផ្ទះជួលម្តុំខាងក្រោយភោជនីដ្ឋានតាសេត ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។
នារីដែលជាមិត្តភ័ក្ដិរបស់ជនរងគ្រោះបានបន្តទៀតថា រាល់ថ្ងៃនេះជនរងគ្រោះពិបាកចិត្តជាមួយនឹងក្រុមគ្រួសារផង និងជាពិសេសទៀតខូចចិត្តជាមួយនឹងសង្សាររបស់គេ មិនសូវត្រូវគ្នានិងរកាំរកូសមិនត្រូវគ្នាដោយសារតែនារីរងគ្រោះសុំបែកប៉ុន្តែខាងប្រុសមិននិយាយស្ដីទើបនៅថ្ងៃកើតហេតុនេះនារីរងគ្រោះបានប្រាប់ពួកនាងថា គេចង់នៅម្នាក់ឯង មិនចង់ឱ្យអ្នកណារំខាននោះទេ ហើយនាងក៏បានជិះម៉ូតូកង់បីចេញបាត់ ហើយបានឆាតប្រាប់ពួកគេថា នាងមកលោតទឹកលើស្ពានជ្រោយចង្វា។ ពេលដែលបានទទួលដំណឹងដូច្នេះពួកនាងជាមិត្តភ័ក្ដិក៏ប្រញាប់ជិះម៉ូតូមកតាមមើលក៏ស្រាប់តែគេប្រាប់ថា មាននារីម្នាក់បានបន្សល់ទុកនូវកាបូបស្បែកជើងនិងសម្ភារៈផាត់មុខមួយចំនួននៅលើស្ពានជ្រោយចង្វា ពួកនាងទាំងពីរនាក់មកដល់កន្លែងកើតហេតុក៏ឃើញរបស់របរដែលជារបស់មិត្តភ័ក្ដិខ្លួនមែនបានបន្សល់ទុកនៅទីនោះ។ប៉ុន្តែពួកនាងទាំងពីរនាក់មិនជឿថានារីរងគ្រោះលោតទឹកសម្លាប់ខ្លួននោះទេ ព្រោះអីនាងបានឆាតមកខ្លួនមិនបានប៉ុន្មាននាទីផងខ្លួនមកដល់ ហើយម្យ៉ាងវិញទៀតឃើញប្រព័ន្ធអ៊ីនធឺណិតកំពុងតែបើកឡើងមិនទាន់បិទនោះទេ ប៉ុន្តែទូរសព្ទនាងតេមិនចូលសោះក្រែងនាងទុករបស់របរទាំងនេះហើយចេញពីកន្លែងកើតហេតុបាត់ទៅ។

បើកទោះបីនារីពីរនាក់ដែលជាមិត្តភ័ក្ដិរបស់ជនរងគ្រោះមិនជឿថាជនរងគ្រោះលោតទឹកសម្លាប់ខ្លួនក្ដី ប៉ុន្តែក៏មានអ្នករត់ម៉ូតូកង់បីរួមទាំងអ្នកដំណើរខ្លះទៀតបានប្រាប់ពួកនាងថា ជនរងគ្រោះបានលោតទឹកសម្លាប់ខ្លួនបាត់ទៅហើយ។
បន្តពីហេតុការណ៍នោះកើតឡើង នារីដែលជាមិត្តភ័ក្ដិរបស់ជនរងគ្រោះបានយករបស់របររបស់ជនរងគ្រោះយកទៅរក្សាទុកនៅផ្ទះជួលវិញដោយពួកនាងមិនជឿថា ជនរងគ្រោះលោតទឹកសម្លាប់ខ្លួននោះទេ។ តែទោះយ៉ាងណាគេសន្និដ្ឋានថា នារីរងគ្រោះរូបនោះប្រហែលជាលោតទឹកលិចបាត់ទៅហើយ ព្រោះគេឃើញដានជើងប្រឡាក់លើបង្កាន់ដៃស្ពានកន្លែងកើតហេតុអាចបញ្ជាក់ថា នាងបានលោតទឹកទៅហើយ៕
អត្ថបទ៖ រស្មី




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


