សន្តិសុខសង្គម
ផ្លោះរបងលួចម៉ូតូ ២ គ្រឿងសមត្ថកិច្ចកំណត់ជនសង្ស័យជាមុខសញ្ញាចាស់
ខេត្តបាត់ដំបង៖ ម៉ូតូ២គ្រឿងរួមនិងទ្រព្រសម្បត្តិមួយចំនួនទៀតរបស់ប្រជាពលរដ្ឋ ត្រូវបានជនមិនស្គាល់មុខបានផ្លោះរបងចូលទៅលួចយក ហើយជិះគេចខ្លួនដោយសុវត្ថិភាព នៅពេលម្ចាស់ផ្ទះកំពុងលង់ដំណេក។
ក្រោយចុះពិនិត្យលើករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានថាអំពើចោរកម្មនេះទំនងបានកើតឡើងលើសពីម៉ោង ៣ រំលងអធ្រាត្រថ្ងៃទី២៧វិច្ឆិកា ស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេចក្រុងបាត់ដំបង ខណះព្រឹកឡើងទើបម្ចាស់ផ្ទះដឹងក៏បានទៅប្តឹងសមត្ថកិច្ចតែម្តង។
បើតាមជនរងគ្រោះ ឈ្មោះទិត្យ សុផាតហៅខ្ញីប្រុស អាយុ៣២ឆ្នាំ ជាម្ចាស់ផ្ទះរស់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ខ្លួនបានបាត់ម៉ូតូ០២គ្រឿង ខ្សែដៃអង្កាំស្រោបមាស០១ខ្សែ ប្រាក់ខ្មែរនិងប្រាក់ដុល្លារមួយចំនួនទៀត។ ម៉ូតូដែលជនមិនស្គាល់មុខលួចទាំង០២គ្រឿងនោះមានម៉ាកPCX ពណ៌ឈាមជ្រូកស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ 1Y.5986 និងម៉ាក CLickពណ៌សស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ1AC.9558។

ជនរងគ្រោះបានសន្និដ្ឋានប្រាប់សមត្ថកិច្ចថា សកម្មភាពរបស់ជនមិនស្គាល់មុខជាចោរ មុនកើតហេតុបានធ្វើសកម្មភាពផ្លោះរបងរួចចូលទៅក្នុងផ្ទះដើររើកកាយរកសោផ្ទះ និងសោទ្វាររបងខាងមុខ ទើបបានលួចយកលុយ ខ្សែដៃនិងយកសោម៉ូតូដែលទុកលើតុ រួចចាក់សោម៉ូតូនិងសោរបងជិះចេញដោយសុវត្ថិភាពតែម្ដង។
ករណីខាងលើសមត្ថកិច្ចបានបង្ហើបថា ជនសង្ស័យកម្លាំងជំនាញបានកំណត់មុខសញ្ញាបានខ្លះៗដែរហើយ ដោយសមត្ថកិច្ចសន្និដ្ឋានថាមុខសញ្ញាគឺជាមុខមុខសញ្ញាចាស់ធ្លាប់ជាប់គុកស្ទើររាប់ភ្លេចហើយមួយចំនួនទៀតទើបប្រព្រឹត្តតាមរយះគ្នីគ្នា។ ក្រុមនេះភាគច្រើនជាអ្នកប្រើប្រាសថ្នាំញៀននិងញៀនល្បែងអ៊ីនធឺណិត។
ជុំវិញករណីខាងលើ បើទោះបីសមត្ថកិច្ចហាក់មិនទាន់មានតម្រុយពីមុខសញ្ញានៅឡើយ តែកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវដើម្បីឈានដល់ការឃាត់ខ្លួនយកមកផ្តន្ទាទោសឲ្យខាងតែបាន៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


