Connect with us

សន្តិសុខសង្គម

តុលាការកំពូលនឹងកាត់ទោសលោក ឡាយ វណ្ណៈ នៅព្រឹកថ្ងៃសុក្រ នេះ​

បានផុស

នៅ

ប្រភព​ព័ត៌មាន​ពី​តុលាការ​កំពូល​បានអោយដឹងថា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី១០ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ ក្រុមប្រឹក្សា​តុលាការ​កំពូល ​នឹង​លើកយក​សំណុំរឿង​របស់​អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ មក​កាត់​ទោសតាម​បណ្ដឹង​សារទុក្ខ​របស់គាត់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​រឿងក្ដី​ឃាតកម្ម​ដ៏​កក្រើក​នេះ គឺមាន​តែ​លោក​ ឡាយ វណ្ណៈ និង​លោក ឡាយ ណា​រិ​ទ្ធ ជា​បងប្រុស និង​ជា​អតីត​ស្នងការរង​ខេត្តតាកែវ​ប៉ុណ្ណោះ​ ដែល​ប្ដឹង​សារទុក្ខ​ឡើង​តុលាការ​កំពូល ក្រោយ​ពីសាលាឧទ្ធរណ៍​បាន​តម្កល់​សេចក្ដីសម្រេច​របស់​តុលាការ​ថ្នាក់ក្រោម​ទុកជាបានការ​ទាំងមូល ។​

ចំណែក​ជនជាប់ចោទ​ផ្សេងទៀត​បាន​អនុវត្ត​ទោស​ចប់​អស់ហើយ និង​ត្រូវបាន​ដោះលែង​អោយមាន​សេរី​ភាព​វិញ​ដែរ ។​

លោក ឡាយ វណ្ណៈ និងលោក ឡាយ ណា​រិ​ទ្ធ បាន​ប្ដឹង​សារទុក្ខ​ឡើង​តុលា​ករ កំពូល​បន្ទាប់ពីសាលាដំបូង រាជធានី និងសាលាឧទ្ធរណ៍បានសម្រេច​ផ្ដន្ទាទោសដាក់ពន្ធនាគារលោក ឡាយ វណ្ណ​ព កំណត់​១៣ឆ្នាំ និង​លោក ឡាយ ណា រិ ទ្ធ​១០​ឆ្នាំ ក្រោម​ការចោទប្រកាន់​ពីបទ​ឃាតកម្ម តាម មាត្រា ១៩៩​នៃ​ក្រម ព្រហ្ម​ទ័​ណ្ឌ ពាក់ព័ន្ធ​និង​ការស្លាប់​នៃ​នារី​កំណាន់ ឈ្មោះ​ចេ​វ សុ​វ​ឌ្ឍ​នា កាលពី​ខែមេសា ឆ្នាំ ២០១៨ នៅឯ​ខេត្តតាកែវ ក្រោមរូបភាព​អត្តឃាត ដោយ ចងក​នៅក្នុង​ផ្ទះជួល​មួយ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដក​ថៃចេញពីអង្គការសហប្រជាជាតិក្រោយ​ពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ

ព័ត៌មានជាតិ១៧ នាទីutes មុន

ប្រាក់ចំណូលនៅក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជាសម្រេចបាទឹកប្រាក់ជិត ១៣០លានដុល្លារ ក្នុងរយៈពេល៤ខែឆ្នាំនេះ

កីឡា២៤ នាទីutes មុន

លោក Schweinsteiger ព្យាករច្បាស់ៗពីអ្នកឈ្នះ Ballon d’Or រវាង Yamal និង Dembele

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ហាម៉ាស ប្រាប់​ថា​មិន​បដិសេធ​សំណើ​អាមេរិក​ទេ តែ​គ្រាន់​ចង់​កែ​លក្ខខណ្ឌ​​ចំនួន​៤

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

អេឡុន ម៉ាសក៍ គាំទ្រការទម្លាក់លោក ត្រាំ ចេញពីអំណាច ក្នុងជម្លោះដ៏ក្ដៅ

Sokha Hotels

ព័ត៌មានពេញនិយម