Connect with us

ព័ត៌មានអន្ដរជាតិ

ហាម៉ាស ប្រាប់​ថា​មិន​បដិសេធ​សំណើ​អាមេរិក​ទេ តែ​គ្រាន់​ចង់​កែ​លក្ខខណ្ឌ​​ចំនួន​៤

បានផុស

នៅ

លោក Khalil al-Hayya មន្ត្រីជាន់ខ្ពស់ និងជាប្រធានក្រុមចរចា​របស់ហាម៉ាស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍​ទី​៥​ខែ​មិថុនា​ថា ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​មិនបានបដិសេធសំណើបទឈប់បាញ់ចុងក្រោយដែលគាំទ្រដោយសហរដ្ឋអាមេរិកសម្រាប់តំបន់ហ្គាហ្សានោះទេ ប៉ុន្តែបានស្នើសុំការកែប្រែ​ខ្លះ​ដើម្បីធានាដល់ការបញ្ចប់អរិភាព​​ជា​អចិន្ត្រៃយ៍។

លោក Khalil al-Hayya (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក al-Hayya បានសង្កត់ធ្ងន់លើការត្រៀមខ្លួនរបស់ក្រុមដើម្បីចូលរួមក្នុងការចរចា «ថ្មី និង​ច្បាស់លាស់» ក្នុងគោលបំណងសម្រេចបានបទឈប់បាញ់យូរអង្វែង ការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា និងលំហូរនៃជំនួយមនុស្សធម៌ដែលគ្មានការរារាំង។

សំណើរបស់​អាមេរិក ដែលសម្របសម្រួលដោយបេសកជនពិសេស Steve Witkoff រួមមាន បទឈប់បាញ់រយៈពេល ៦០​ថ្ងៃ ការផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអែល ២៨​នាក់សម្រាប់អ្នកទោសប៉ាឡេស្ទីនជាង ១ ២០០​នាក់ និងបង្កើនជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា។ ខណៈពេលដែលក្រុមហាម៉ាស​ប្រកាស​ថា​មិន​បដិសេធ​​ចំពោះ​សំណើ​នេះ ខ្លួន​បានស្នើ​ឲ្យ​មាន​ការ​កែ​ប្រែ​លក្ខខណ្ឌ​សំខាន់ៗចំនួន៤​ ដូចជា៖

  • ការបន្តកិច្ច​ចរចា​ទៀត​បន្ទាប់​ពី​បទឈប់បាញ់រយៈពេល ៦០​ថ្ងៃ​ត្រូវ​បាន​អនុវត្ត រហូតដល់បទឈប់បាញ់ជាអចិន្ត្រៃយ៍ត្រូវបានសម្រេច ក្រោមការត្រួតពិនិត្យរបស់សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា។
  • ការទទួលបានជំនួយមនុស្សធម៌ដែលមិនមានការរឹតបន្តឹងទៅកាន់គ្រប់​ផ្នែក​ទាំង​អស់​​នៃ​តំបន់ហ្គាហ្សា ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងអឌ្ឍចន្ទក្រហម។
  • ការដកកងកម្លាំងអ៊ីស្រាអែលទៅកាន់ទីតាំង​​ដើម​​នៅ​មុនថ្ងៃទី​២ខែមីនាឆ្នាំ​២០២៥ បន្ទាប់​ពី​កិច្ចព្រមព្រៀង​ត្រូវ​បាន​សម្រេច​រយៈពេល​១​​សប្ដាហ៍។
  • ការផ្ទេរអភិបាលកិច្ចភ្លាមៗនៅហ្គាហ្សាទៅស្ថាប័នឯករាជ្យជាតិប៉ាឡេស្ទីនដែលមានជំនាញវិជ្ជាជីវៈ បន្ទាប់ពីការប្រកាសនៃកិច្ចព្រមព្រៀងនេះ។

លោក Al-Hayya ក៏បានសម្តែងនូវឆន្ទៈរបស់ក្រុមហាម៉ាសក្នុងការ «ប្រគល់រដ្ឋាភិបាលនៅហ្គាហ្សាភ្លាមៗទៅ​ឲ្យស្ថាប័នជាតិប៉ាឡេស្ទីនដែលមានជំនាញវិជ្ជាជីវៈណាមួយដែលបានព្រមព្រៀងគ្នា» ដែលបង្ហាញពីការបើកចំហចំពោះការផ្លាស់ប្តូររចនាសម្ព័ន្ធអភិបាលកិច្ចដែលជាផ្នែកមួយនៃដំណើរការសន្តិភាព។

ទោះបីជាមានការស្នើវិសោធនកម្មទាំងនេះក៏ដោយ បេសកជនអាមេរិកលោក Steve Witkoff និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចាត់ទុកការឆ្លើយតបរបស់ក្រុមហាម៉ាសថា «មិនអាចទទួលយកបានទាំងស្រុង» ដោយលើកឡើងពីការព្រួយបារម្ភលើការទាមទាររបស់ក្រុមសម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកទ័ពអ៊ីស្រាអែល​ចេញទាំងស្រុង​ពីតំបន់ហ្គាហ្សា។

សូម​ជម្រាប​ថា ជម្លោះដែលកំពុងបន្តបានបណ្តាល​ឲ្យ​មានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរនៅតំបន់ហ្គាហ្សា ដោយជនជាតិប៉ាឡេស្ទីនជាង ៥៤ ០០០​នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ចាប់តាំងពីការកើតឡើងនៃអរិភាព​ក្នុង​ឆ្នាំ​២០២៣។ កិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់បទឈប់បាញ់ដ៏ទូលំទូលាយនៅតែបន្ត ដោយមានអ្នកសម្រុះសម្រួលមកពីសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ចូលរួម​ជាមួយ​ភាគី​ទាំង​២ ដើម្បី​ដោះស្រាយ​​បញ្ហា​ដែល​ជាប់គាំង​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​សន្តិភាព៕

(រូបថត៖ Reuters)
(រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២៤ វិនាទី មុន

លោក Schweinsteiger ព្យាករច្បាស់ៗពីអ្នកឈ្នះ Ballon d’Or រវាង Yamal និង Dembele

ព័ត៌មានអន្ដរជាតិ៣១ វិនាទី មុន

ហាម៉ាស ប្រាប់​ថា​មិន​បដិសេធ​សំណើ​អាមេរិក​ទេ តែ​គ្រាន់​ចង់​កែ​លក្ខខណ្ឌ​​ចំនួន​៤

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

អេឡុន ម៉ាសក៍ គាំទ្រការទម្លាក់លោក ត្រាំ ចេញពីអំណាច ក្នុងជម្លោះដ៏ក្ដៅ

ព័ត៌មានជាតិ៣ នាទីutes មុន

គិតត្រឹមព្រឹកថ្ងៃទី៥ ខែមិថុនា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ទទួលបានថវិកាបរិច្ចាគជាង៣.៥លានដុល្លារ

ព័ត៌មានជាតិ១០ នាទីutes មុន

បារាយណ៍​បុរាណ​​ចំនួន ២ សម័យ​អង្គរ បញ្ចប់​​ស្តារ​​​ឡើងវិញ​ទាំង​ស្រុង អាច​ផ្គត់ផ្គង់​ទឹក​បាន​​ជិត ៦០ លាន​​ម៉ែត្រ​គីប

Sokha Hotels

ព័ត៌មានពេញនិយម