Connect with us

សន្តិសុខសង្គម

បិទបញ្ចប់ការបង្រ្កាប ៖ សមត្ថកិច្ចរឹបអូសសារធាតុញៀនជិត១តោនកន្លះ និងសារធាតុគីមីផ្សំជិត១០តោន

បានផុស

នៅ

នៅទីបំផុត អាជ្ញាធរមានសមត្ថកិច្ច​ បានបិទបញ្ចប់ប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំដែលពាក់ព័ន្ធនឹងជនជាតិខ្មែរ ចិន​ និងឥណ្ឌាហើយ។​ នៅក្នុងប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំនេះ អាជ្ញាធរមានសមត្ថកិច្ច បានរឹបអូសបានសារធាតុញៀនជិត១តោនកន្លះ សារធាតុគីមីផ្សំសម្រាប់កែច្នៃជាសារធាតុញៀនជិត១០តោន និងចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធចំនួន១៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានអះអាងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះថា ប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំនេះ គឺធ្វើឡើង៣គោលដៅសំខាន់ៗ។ គោលដៅទី១ គឺនៅចំណុចផ្លូវបំបែក ស្រែអំបិល តាមបណ្តោយផ្លូវ ជាតិ លេខ៤ ស្ថិតក្នុងស្រុកកំពង់សិលា ខេត្តកោះកុង។ នៅទីនោះ អាជ្ញាធរមានសមត្ថកិច្ចបានបាញ់ស្លាប់ជនជាតិចិនម្នាក់ដែលបានបាញ់តដៃជាមួយអាជ្ញាធរ និងចាប់ខ្លួនបានម្នាក់ ខណៈពួកគេព្យាយាមដឹកសារធាតុញៀនប្រមាណ៧៤បាវ ស្មើនឹងជាង១៤០០គីឡូក្រាមគេចចេញទៅកាន់ខេត្តព្រះសីហនុ។

ចំណែក គោលដៅទី២ គឺ ភូមិ ព្រៃទា ២ សង្កាត់ ចោមចៅ ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដោ​យដកបានសារធាតុញៀន ចាប់ខ្លួនជនសង្ស័យ និងឧបករណ៍សម្រាប់កែច្នៃជាសារធាតុញៀនមួយចំនួនទៀត។ រីឯ គោលដៅទី៣ គឺ អាជ្ញាធរមានសមត្ថកិច្ច បានបង្រ្កាបនៅទីតាំងលួចលាក់កែច្នៃសារធាតុញៀន ១កន្លែង ស្ថិតក្នុងភូមិដំបងវេញ ឃុំ សង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលទីតាំងនោះ ដាក់ស្លាកឈ្មោះថា ជារោងចក្រផលិត អាល់កុល។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានអះអាងបន្ថែមថា នៅក្នុងប្រតិបត្តិនេះ គឺសមត្ថកិច្ចបានរឹបអូសបានសារធាតុញៀនដែលច្នៃហើយចំនួនជាង១ ៤០០គីឡូក្រាម  និងសារធាតុគីមីផ្សំសម្រាប់កែច្នៃជាសារធាតុញៀនជាង៨ ០០០គីឡូក្រាមនៅក្នុងរោងចក្រផលិត អាល់កុល ក្នុងខេត្តកំពង់ស្ពឺ។ ក្រៅពីនេះ ក៏បានដកហូតនូវរថយន្ត៣គ្រឿង ម៉ូតូ៣គ្រឿង អាវុធខ្លី១ដើម និងម៉ាស៊ីន-ឧបករណ៍ស្វ័យប្រវត្តិសម្រាបកែច្នែជាសារធាតុញៀនមួយចំនួនទៀត។ ដោយឡែក ជនសង្ស័យ១៣នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះ មានជនជាតិខ្មែរ៣នាក់ ចិន៩នាក់ និងឥណ្ឌា១នាក់ ខណៈជនជាតិចិនម្នាក់ទៀត ត្រូវបានបាញ់ស្លាប់នៅក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំនេះ។

បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំនេះ គឺជាប្រតិបត្តិការតស៊ូ ដោយសមត្ថកិច្ចបានប្រើប្រាស់ពេលវេលាជាង២ខែទើបអាចបង្រ្កាបបានដោយជោគជ័យ។ លោក បានគូសបញ្ជាក់ថា មកដល់ពេលនេះ សមត្ថកិច្ចមិនទាន់អាចកំណត់មុខសញ្ញាបាននៅឡើយទេថា អ្នកណាជាមេក្ខោងធំនោះ ដោយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេត៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន នេត្រ ភក្រ្តា ទទួលបានពានរង្វាន់ «បេសកជនពិសេស នៃសុចរិតភាពព័ត៌មាន»ពីប្រទេសស្រីលង្កា

សេដ្ឋកិច្ច២៧ នាទីutes មុន

កម្ពុជារកចំណូលបានជាង $៧,៦ ពាន់លាន ពីការនាំចេញសម្លៀកបំពាក់នៅឆមាសទី១

កីឡា៣២ នាទីutes មុន

ខេត្តត្បូងឃ្មុំ បំបាក់ ខេត្តព្រៃវែង ៧-០ ខណៈកំពង់ចាម ឈ្នះ ស្វាយរៀង ២-១ ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្ត

ព័ត៌មានជាតិ៣៣ នាទីutes មុន

ពលករខ្មែរ ១ ម៉ឺន ៣ ពាន់នាក់ ទទួលបានការងារធ្វើក្រោយត្រឡប់មកពីប្រទេសថៃ

ព័ត៌មានជាតិ៤១ នាទីutes មុន

មាត្រា១ មាត្រា៤ មាត្រា៧ មាត្រា២៨ និងមាត្រា២៩ នៃច្បាប់សញ្ជាតិ នឹងធ្វើវិសោធនកម្ម ដើម្បីកំណត់ដកសញ្ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម