សន្តិសុខសង្គម
កំពង់ផែយឿត្រី នៅក្រុងកំពង់ឆ្នាំង មានសំរាមច្រើន អាជ្ញាធរណែនាំឱ្យក្រុមហ៊ុនទទួលបានសិទ្ធិ ប្រមូលចេញឱ្យស្អាត
តំបន់យឿត្រីមួយកន្លែង នៅ ចំណុចជាប់នឹងកំពង់ផែថ្មក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ជាប់នឹងកំពង់ផែថ្មរបស់ខេត្ត ដែលក្រុមហ៊ុនលោក សួង ប៊ុនសុង ទទួលបានសិទ្ធិក្នុងការប្រមូលភាស៊ីពីផលនេសាទ ក្នុងពេលនេះមិនបានអនុវត្តតាមគោលការណ៍ណែនាំរបស់អាជ្ញាធរក្រុង និងរដ្ឋបាលខេត្តនោះឡើយ បណ្ដោយឱ្យមានការចោលសំរាមនៅ ជុំវិញតំបន់យឿត្រី ដែលធ្វើឱ្យបាត់បង់សោភ័ណភាព និងប៉ះពាល់ដល់បរិស្ថាន។

ទាក់ទងនឹងករណីនេះ លោក បេ សារុំ អភិបាលរងក្រុងកំពង់ឆ្នាំងនៅ ព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១នេះ បានឲ្យដឹងថា នៅ ជុំវិញតំបន់យឿត្រី គឺជាការទទួលខុសត្រូវរបស់លោក សួង ប៊ុនសុង ជាអ្នកទទួលបានសិទ្ធិក្នុងការប្រមូលភាស៊ីពី ផលនេសាទ និងជាអ្នកទទួលខុសត្រូវលើបរិស្ថាននិងអនាម័យផងដែរ។

ប៉ុន្តែកន្លងមក លោក សួង ប៊ុនសុង មិនបានជួលក្រុមហ៊ុនប្រមូលសំរាមឱ្យទៅ ប្រមូលសំរាមនៅ តំបន់យឿត្រីនោះឡើយ។ ករណីនេះកន្លងមកលោកតែងជួលរថយន្ត ទៅ ប្រមូលសំរាម នៅ ជុំវិញនោះជាបន្តបន្ទាប់ដើម្បីកុំឲ្យថ្នាក់លើស្ដីបន្ទោស។ ជាក់ស្ដែងព្រឹកនេះលោកបានជួលរថយន្តដឹកសំរាមចេញ ៣ រថយន្តហើយ។
ជុំវិញករណីនេះលោកនឹងព្យាយាម ណែនាំឲ្យលោក សួង ប៊ុនសុង ប្រមូលសំរាមចេញពីតំបន់យឿត្រីនោះផងដែរ ដើម្បីចូលរួមថែរក្សាសោភ័ណភាព បរិស្ថាន និងអនាម័យតាមមាត់ទន្លេ ក្នុងក្រុងកំពង់ឆ្នាំង។

លោក សួង ប៊ុនសុង ជាអ្នកទទួលបានសិទ្ធប្រមូលភាស៊ីយឿត្រី បានប្រាប់តាមទូរស័ព្ទថា មូលហេតុដែលលោកមិនព្រម ជួលក្រុមហ៊ុនដឹកសំរាម ឱ្យចូលប្រមូលសំរាមតំបន់នោះ ព្រោះតែសំរាមមានត្រឹម១ការុង២ការ៉ុង ក្រុមហ៊ុនប្រមូលសំរាមទារថ្លៃដល់ទៅ ៣០ ម៉ឺនរៀល ក្នុងមួយខែ ដែលកន្លងមកលោកបានឱ្យ ១៥ ម៉ឺនរៀលក្នុងមួយខែ តែក្រុមហ៊ុនមិនព្រមយក ទើបលោកសុខចិត្តប្រមូលសំរាមដឹកចេញដោយខ្លួនឯង។

ចំណែកសំរាមទាំងនោះភាគច្រើនគឺប្រជាពលរដ្ឋមកទិញត្រីប្រហុកជាអ្នកបោះចោលពាសវាលពាសកាលមិនព្រមបោះចូលក្នុងធុងសំរាមនោះឡើយ ជាហេតុធ្វើឱ្យលោកជួបការលំបាកយ៉ាងខ្លាំងផងដែរ។ ប៉ុន្តែនៅ ព្រឹកនេះក្រោយពីលោកបានទទួលការណែនាំលោកអភិបាលរងក្រុងកំពង់ឆ្នាំង លោកក៏បានជួលរថយន្តឲ្យប្រមូលសំរាមដឹកចេញឲ្យអស់នៅព្រឹកនេះផងដែរ។

ដោយឡែកតាមការពិនិត្យឃើញ ជាក់ស្ដែងនៅ ជុំវិញតំបន់យឿត្រីនេះទៅ តាមមាត់ច្រាំងទន្លេ ទាំងនៅ ក្នុងទឹកទន្លេ និងតាមចិញ្ចើមថ្នល់ និងកន្ទុយរោងលក់ដូរឈើឬស្សី មានគំនរសំរាម ថង់ប្លាស្ទិក សំបកការ៉ុង ប្រអប់បាយ ដបទឹកសុទ្ធ ជាច្រើន ដែលធ្វើអោយប៉ះពាល់ដល់បរិស្ថាន ទាំងលើគោក និងក្នុងទឹក ក៏ដូចជាប៉ះពាល់ដល់វិស័យទេសចរណ៍ នៅ ក្នុងក្រុងកំពង់ឆ្នាំងផងដែរ។
ជុំវិញករណីនេះដែរប្រជាពលរដ្ឋសង្ឃឹម ថាឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងថ្មីពិតជាចាត់វិធានការយ៉ាងម៉ឺងម៉ាត់រឿងសំរាម កំប៉ិកកំប៉ុកនៅ តំបន់នេះជាមិនខាន មិនឱ្យក្រុមហ៊ុនទទួលសិទ្ធិប្រមូលភាស៊ីពីផលនេសាទនៅ តំបន់នោះ បង្អាប់បង្អោនមុខមាត់និងកិត្តិយសរបស់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំងនោះឡើយ៕

អត្ថបទ៖ ឈៀងថារិទ្ធ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


