សន្តិសុខសង្គម
យកដំបងឈើជ្រុងទៅវាយក្បាលប្អូនថ្លៃឱ្យរងរបួសធ្ងន់ ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ
នគរបាលខេត្តកែប នៅព្រឹកថ្ងៃទី២១ ខែធ្នូនេះ បានបញ្ជូនជនសង្ស័យពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនាលើប្អូនថ្លៃស្រី ទៅអយ្យការអមសាលាដំបូងខេត្តកែប ដើម្បីចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំនីតិវិធីពីលោក ខាន់ សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប និងការណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជូនជនសង្ស័យឈ្មោះ នូ ឡុង ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរក្រសារសង្កាត់អូរក្រសារ ក្រុងកែប ទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត ពាក់ព័ន្ធនឹងករណីយកឈើជ្រុងទៅវាយក្បាលស្ត្រីជាប្អូនថ្លៃបណ្តាលឱ្យរងរបួសជាទម្ងន់។

ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង២០នាទី ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុង/ខេត្តកែប ដែលបង្កឡើងដោយជនសង្ស័យខាងលើបានយកដំបងជ្រុងទៅវាយក្បាលជនរងគ្រោះ(ជាប្អូនថ្លៃ)ឈ្មោះ វង្ស សុខឿន ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិសង្កាត់កើតហេតុខាងលើ បណ្ដាលឲ្យរងរបួសធ្ងន់។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកែប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សេង ណារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


