សន្តិសុខសង្គម
ក្រោយការស្លាប់បងប្រុស នាង គន្ធា ថ្លែងពាក្យប៉ុន្មានឃ្លាចុងក្រោយនេះធ្វើឲ្យមហាជនកាន់តែរន្ធត់ចិត្តខ្លាំង
ដំណឹងនៃការស្លាប់តារាចម្រៀងប្រុសវ័យ ក្មេងរបស់ផលិតកម្មសាន់ដេ នាង ប្រាក់សុគន្ធ បា នធ្វើឲ្យមហាជននិងអ្នកគាំទ្រព្រទាំងអ្នកសិល្ប:ច្រើនបានបង្ហាញអារម្មណ៍រន្ធត់ចិត្តខ្លាំងចំពោះរឿងរ៉ាវដ៏អកុសលនេះ។

គណនីហ្វេសប៊ុកឈ្មោះ ឈាម ត្រជាក់បានបង្ហោះភ្ជាប់ជាមួយរូបភាព នាង ប្រាក់សុគន្ធ បែបនេះថា បងប្អូនអ្នកជិះម៉ូតូយប់ៗជ្រៅមេត្តាប្រយ័ត្នប្រយែងឱ្យបានខ្ពស់ផងដាច់ខាតត្រូវពាក់មួកការពារឱ្យជាប់ពេលខ្លះយើងខំប្រុងប្រយ័ត្នហើយតែឡានមកបុកពីក្រោយជីវិតផុយស្រួយណាស់បុកហើយជួនបើករត់បាត់ទៀតបើទោះចាប់បានយ៉ាងច្រើនសងលុយបន្តិចបន្តូចប៉ុណ្ណោះ។អ្នកបុករួចខ្លួនបាត់យើងស្លាប់ឥតប្រយោជន៍គ្រួសារទុក្ខប៉ុនភ្នំ យំស្ទើរបែកទ្រូងគ្រប់គ្នា។
ប្រភពបន្ថែមថាសូមចូលរួមរំលែកទុក្ខគ្រួសារសពផងសូមឲ្យវិញ្ញាណក្ខន្ធប្អូនបានទៅទីស្ងាប់សុខ។ប ញ្ជាក់គាត់ស្លាប់ដោយសារឡានបើកបុកពីក្រោយយប់មិញខ្ទង់ម៉ោង៣ទៀបភ្លឺហើយបានស្លាប់ពេលទៅដល់មន្ទីពេទ្យ។

ទន្ទឹមគ្នានេះដែរចំពោះការស្លាប់របស់តារាចម្រៀងវ័យក្មេងរូបនេះត្រូវបានប្រភពរាយការណ៍ថា នាង ប្រាក់សុគន្ធ បានជួបនូវគ្រោះថ្នាក់ចរាចរណ៍កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ខែធ្នូឆ្នាំ២០២១ ក្រោយចេញពីច្រៀងនៅហាងសាច់អាំងហេងៗ២ ក្បែរច្រមុះជ្រូកស្ទឹងមានជ័យ។

ចំណែកពិធីករលោក ប៉ែន ចំរ៉ុង ក៏បានរៀបរាប់ដែរថាស្លុតចិត្តណាស់ប្អូនអើយប្អូនប្រុសNeang Pra ksokun Neang Kuntheaជាមនុស្សស្លូតមិន ដែលចេះមានបញ្ហានឹងអ្នកណាទេចេះគោរពគេឯង រួសរាយណាស់ហើយគ្នាឡើងមកពីប៉ៃលិនពីរនាក់បងប្អូនប្រឹងប្រែងខ្លាំងណាស់ទំរាំបានប៉ុណ្ណឹងតែបែ រជាមកជួបរឿងអកុសលបែបនេះ។
លោកបន្ថែមទៀតថាមិនដឹងពុកម៉ែគាត់នៅខេត្តរន្ធ ត់ក្តុកក្តួលយ៉ាងណាទេសូមកុសលផលបុណ្យដែ លខ្ញុំបានសាងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធប្អូនប្រុ សទៅកាន់សុគតិភពផងចុះ។ជាមួយគ្នានេះគេឃើ ញមហាជនជាច្រើនបានសម្តែងការសោកស្តាយនិ ងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ នាង ប្រាក់សុគន្ធ គ្រប់គ្នា។
ដោយឡែកចាប់អារម្មណ៍មកមើលតារាចម្រៀងស្រីកញ្ញា នាង គន្ធា ដែលត្រូវជាប្អូនស្រីបង្កើតនាង ប្រា ក់សុគន្ធ វិញក៏បានបង្ហោះសារខ្លីក្នុងន័យឈឺចាប់ខ្លោចផ្សារជាខ្លាំងគ្មានអ្វីប្រៀបផ្ទឹមបានថា”ខ្ញុំនាំបងទៅផ្ទះយើងវិញណាBrak Sokun Realបងជិតបានជួបពុកម៉ែហើយ”។
អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


