សន្តិសុខសង្គម
ឃាតកម្មក្នុងមណ្ឌលចត្តាឡីស័ក សង្ស័យដោយសារភ្លើងប្រច័ណ្ឌ
ខេត្តបាត់ដំបង៖ យុវជនម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងសភាពដាច់ក្បាល បន្ទាប់ពីមានការផឹកស៊ី នៅក្នុងមណ្ឌលចត្តាឡីស័ក ហើយក៏មានការទាស់ទែងគ្នា ដោយសារបញ្ហាភ្លើងប្រច័ណ្ឌ។
ករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង ៩ យប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចក្នុងមណ្ឌលចត្តាឡីស័កមួយកន្លែង ស្ថិតក្នុងភូមិល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
យោងតាមព័ត៌មានបឋមដែលទទួលបានពីប្រភពនៅក្នុងមណ្ឌលបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញក្រុមយុវជនទាំងនេះ មានការជួបជុំផឹកស៊ី ហើយក៏បានទាស់សម្តីគ្នាដោយសារភ្លើងប្រច័ណ្ឌ ទើបឈានដល់ការបបួលវ៉ៃគ្នានៅក្នុងអគារ ដែលគ្មានអ្នកស្នាក់នៅ។
ប្រភពដដែលបានបន្តថា នៅពេលនោះគេគ្រាន់តែដឹងថា ភាគីរងគ្រោះតែម្នាក់ឯង ឯភាគីបង្កមានបក្ខពួកជាង១០នាក់ ថែមទាំងមានដាវសាំម៉ូរ៉ៃទៀតផង ទើបមានការកាប់ផ្តាច់ក្បាលចេញពីស្មាស្លាប់ភ្លាមមួយរំពេច។
ក្រោយពេលកើតហេតុមានជនបង្ក៣នាក់ បានយកអាវខ្មៅទៅគ្របលើលួសបន្លា ហើយពួកគេបានផ្លោះចេញក្រៅមណ្ឌលដោយរត់គេចខ្លួនបាត់ស្រមោល។
ដោយឡែកអ្នកពាក់ព័ន្ធមួយចំនួន ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋានដើម្បីសាកសួរ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក បានសំណូមពរដល់អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ច មេត្តាពង្រឹង និងរឹតបន្តឹងការការពារ ក៏ដូចជាការត្រួតពិនិត្យទៅលើសម្ភារ ដែលបាននាំចូល ព្រោះការធូររលុងនេះ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភអំពីសុវត្ថិភាព ដោយសារតែមានការនាំយកដាវសាំម៉ូរ៉ៃចូលបាន ថែមទាំងអាចយកស្រាចូលទៅផឹកក្នុងមណ្ឌលទៀត។
ថ្មីៗនេះមានការបែកធ្លាយមកថា អ្នកយាមការនៅមណ្ឌលមានការយកលុយកាក់ ដោយបើកដៃឲ្យឈ្មួញយកទំនិញផ្សេងៗចូលទៅលក់ក្នុងមណ្ឌល ឬខាងមុខមណ្ឌលថែមទៀតផង ដែលបញ្ហានេះគួរតែអាជ្ញាធរពិនិត្យឡើងវិញ ៕ អត្ថបទ : សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


