Connect with us

សន្តិសុខសង្គម

ឆេះផ្ទះមួយខ្នងទាំងព្រឹកនៅខណ្ឌដូនពេញ​

បានផុស

នៅ

មាន​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់ពី​គេ​ឃើញ​ផ្សែងហុយ​សន្ធប់​ចេញពីផ្ទះ​មួយកន្លែង​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​ត្រូវបាន​រថយន្ត​ពន្លត់អគ្គិភ័យ​មកជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទាន់ពេល​ទើប​មិន​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​។​

ហេតុការណ៍​គ្រោះថ្នាក់​អគ្គិភ័យ​នេះបាន​កើតឡើង​នៅវេលា​ម៉ោង០៦​និង​៥០​នាទី ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២២​ចំណុចផ្ទះ​លេខ១១៦​អឺ​២​ហ្សិត ផ្លូវ​៥៣ ភូមិ៤ សង្កាត់ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​ ករណីអគ្គិភ័យនេះគឺបណ្ដាលមកពីឆ្លង​ចរន្តអគ្គិសនី និង​ខូចខាត​សម្ភារៈ​ក្នុងផ្ទះ​បន្តិចបន្តួច​ប៉ុណ្ណោះ ​និង​មិនមាន​អ្នករបួស​គ្រោះថ្នាក់​នោះទេ​។​

ក្នុងប្រតិបត្តិការអន្ដរាគមន៍ សមត្ថកិច្ចបានប្រើប្រាស់រថយន្ត​ពន្លត់អគ្គិភ័យ​​ការិយាល័យ​នគរបាល អគ្គិភ័យចំនួន០២​គ្រឿង ប្រើ​ប្រាស់​ទឹកស្មើ​រ​នឹង៨​ម៉ែត្រគូប និង​ពន្លត់​ចប់នៅ​ម៉ោង៧​និង​២០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម