សន្តិសុខសង្គម
សមត្ថកិច្ចចាប់ខ្លួនអ្នកញុះញង់ឲ្យមានការតវ៉ាខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គា បានហើយ
នៅល្ងាចថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២នេះ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនអ្នកញុះញង់ឲ្យមានការប្រមូលផ្ដុំតវ៉ា ដោយខុសច្បាប់រយៈពេលជិត ២សប្ដាហ៍ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World)។ អ្នកញុះញ៉ង់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននេះ មានឈ្មោះ កញ្ញា ឈឹម ស៊ីថរ។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ឈ្មោះ ឈឹម ស៊ីថរ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅល្ងាចថ្ងៃទី ៤ ខែមករានេះ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ។
សូមជម្រាបថា តុលាការរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ឈឹម ស៊ីថរ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។
គិតមកដល់ពេលនេះ គឺកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនអ្នកពាក់ព័ន្ធ ដែលញុះញង់ឲ្យមានការប្រមូលផ្ដុំតវ៉ា ដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ចំនួន ៩នាក់មកហើយ។ ពួកគេទាំងនោះ សុទ្ធសឹងតែមានដីកាបង្គាប់ឲ្យចាប់ខ្លួន ពីស្ថាប័នតុលាការ៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


