សន្តិសុខសង្គម
ក្នុង ១ ខែធ្នូ ឆ្នាំ ២០២១ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន បានជិត ៣ តោន
សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបទល្មើសគ្រឿងញៀនជិត ៧០០ ករណី ចាប់យកវត្ថុតាង ថ្នាំញៀនជិត ៣ តោន កាលពីអំឡុង ខែធ្នូ ឆ្នាំ ២០២១។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ប្រាប់ឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀន កាលពីខែធ្នូ ឆ្នាំ ២០២១ សរុប 671 ករណី ឃាត់មនុស្ស 1662 នាក់ ស្រី 85 នាក់ (ជនបរទេស 36 នាក់ ស្រី 2 នាក់ មាន 4 សញ្ជាតិ) ។ ក្នុងនោះ ជួញដូររក្សាទុក ចាត់ចែង 457 ករណី ឃាត់ 941 នាក់ (ស្រី 57 នាក់) និង ប្រើប្រាស់ 210 ករណី ឃាត់ 709 នាក់ (ស្រី 28 នាក់) ។


អនុវត្ដដីកា៖ 37 ដីកា ឃាត់ 40 នាក់ ចាប់យកវត្ថុតាងសារធាតុញៀនគ្រប់ប្រភេទ 2tone និងជាង 765kg កញ្ឆាស្ងួត 393g ដើម កញ្ឆាស្រស់ 973 ដើម សារធាតុផ្សំគីមីជាង 53 tone រថយន្ដ 16 គ្រឿង,ម៉ូតូ 169 គ្រឿង,ទូរស័ព្ទ 664 គ្រឿង,ជញ្ជីង 49 គ្រឿង, អាវុធខ្លី 2 ដើម និងអាវុធវែង 1 ដើម។ ដោយឡែកលទ្ធផលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនចាប់ពីថ្ងៃទី០ ១ ខែមករា ដល់ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២២ សរុប 43 ករណីឃាត់មនុស្ស 94 នាក់ ស្រី 6 នាក់។

ក្នុងនោះជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង 31 ករណី ឃាត់ 56 នាក់ (ស្រី 4 នាក់) និងប្រើប្រាស់ 12ករណី ឃាត់ 38 នាក់ (ស្រី 2 នាក់) វត្ថុតាងសារធាតុញៀនគ្រប់ប្រភេទ ជាង 141,74g, ៕


អត្ថបទ៖ រ៉ាវុទ្ធ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


