ឆេះផ្ទះមន្ត្រីបរិស្ថានមួយរូប ខូចខាតសម្ភារៈក្នុងផ្ទះទាំងស្រុង មានទាំងគ្រាប់កាំភ្លើង២០០​គ្រាប់
Connect with us
Helistar Cambodia - Helicopter Charter Services

សន្តិសុខសង្គម

ឆេះផ្ទះមន្ត្រីបរិស្ថានមួយរូប ខូចខាតសម្ភារៈក្នុងផ្ទះទាំងស្រុង មានទាំងគ្រាប់កាំភ្លើង២០០​គ្រាប់ (មានវីដេអូ)

បានផុស

នៅ

ផ្ទះរបស់មន្ត្រីបរិស្ថានមួយរូប មានទំហំ ៨×៤៥ ម៉ែត្រ ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ខូចខាតសម្ភារៈនិង​រថយន្ដ​២​គ្រឿង មានទាំងគ្រាប់កាំភ្លើង២០០គ្រាប់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៤​ទៀបភ្លឺ ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២២​នៅ​ខាងជើង​អគារ​បួន​ជាន់ ចំណុច​បង្គោល​គីឡូ​ម៉ែត្រ​លេខ​៥៧៤ ក្នុងភូមិ​ពោធិ​ទាប ឃុំ​ម្លូព្រៃ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះមានឈ្មោះ យ៉ាន់ ប៊ុនសឿង មុខរបរមន្ត្រីបរិស្ថាន​ខេត្តព្រះវិហារ ខូចខាតផ្ទះទាំងស្រុងទំហំ៨×៤៥ ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តាររួម​នឹង​សម្ភា​រៈ​មួយចំនួនទៀត​រួមមាន រថយន្ត​សាំយ៉ុង​ចំនួន០១គ្រឿង រថយន្ត Land Cruiser ចំនួន០១គ្រឿង កំ​ព្យូ​ទ័​រ​ចំនួន០២ គ្រឿង ម៉ាស៊ីន​ព្រី​ន​ចំនួន០១គ្រឿង និង​ឯកសារ​ពាក់​ពន្ធ័​ដែន​ជម្រក​មួយចំនួន គ្រាប់កាំភ្លើង២០០គ្រាប់ ម៉ាស៊ីន​ត្រង់​ស៊ីន័​រ១៥ គ្រឿង សា​ឡុង ០១ ឈុត​គ្រែ​ដេក​ចំនួន០៨ តុ​ងឿ៣ ម៉ូតូ​ចំនួន០២ គ្រឿង ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យកើតមានករណីអគ្គិភ័យនេះ គឺបណ្ដាលមកពីឆ្លងចរន្ដ​អគ្គិសនី។

ក្នុង​ប្រតិបត្តិការ​ជួយអន្កតរាគមន៍ពន្លត់​ កម្លាំងសមត្ថកិច្ចមិន​បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទេ ដោយ​សារទទួលបាន​ព័ត៌មាន​យឺត​ពេល​និង​ផ្លូវ​ឆ្ងាយ​៕

អត្ថបទ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services