សន្តិសុខសង្គម
Update ៖ ស្ត្រីម្នាក់ដែលត្រូវចោរឆក់ដួលរបួសធ្ងន់នៅខណ្ឌពោធិ៍សែនជ័យ ពេលនេះបានស្លាប់ហើយ
ស្ត្រីម្នាក់ដែលត្រូវជនសង្ស័យមួយក្រុមឆក់ការបូបលុយកាលពីប៉ុន្មានថ្ងៃមុនបណ្តាឱ្យដួលរងរបួសធ្ងន់ធ្ងរ ហើយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះបានស្លាប់ហើយ នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ។
គួររំលឹកថា កាលពីវេលាម៉ោង០៩និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ជនរងគ្រោះត្រូវបានក្រុមជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់កាបូបបានសម្រេច បណ្ដាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ធ្ងរ។

ជនរងគ្រោះមានឈ្មោះ ពុំរ៉ា វិន ភេទស្រី អាយុ៣៨ឆ្នាំ បច្ចុប្បុន្នស្នាក់នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយរហូតមកដល់វេលាព្រឹកថ្ងៃទី១៩ ខែមករានេះគាត់ក៏បានស្លាប់។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលហេតុការណ៍នេះកើតឡើងគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1GM-1636 ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យមួយក្រុមបានជិះម៉ូតូដេញតាមរួចក៏បានធ្វើសកម្មភាពឆក់យកកាបូបនិងសម្ភារៈមួយចំនួននៅជាប់នឹងខ្លួនជនរងគ្រោះបណ្ដាលឲ្យដួលម៉ូតូបោកទៅនឹងថ្នល់ផុងលលាក្បាលរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យព្រះកុសមៈ(មន្ទីរពេទ្យព្រះសង្ឃ) ។

បើតាមក្រុមគ្រួសារជនរងគ្រោះបាននិយាយថា ពួកគាត់បានទទួលដំណឹងពេលដែលជនរងគ្រោះត្រូវចោរឆក់កាបូបបណ្ដាលឱ្យដួលរងរបួសធ្ងន់នេះពីសំណាក់អ្នកបោសសំអាតផ្លូវដែលបានឃើញហេតុការណ៍ផ្ទាល់។ បន្ទាប់មកពួកគាត់ក៏បាននាំគ្នាធ្វើដំណើរទៅកាន់កន្លែងកើតហេតុរួចបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះបន្ទាន់។ ពេលនោះក្រុមគ្រូពេទ្យបានស្គែនក្បាលមើលឃើញបែកផុងលលាដ៍ ហើយជនរងគ្រោះបានសន្លប់អត់ដឹងខ្លួនចាប់តាំងពីពេលកើតហេតុរហូតដល់ថ្ងៃស្លាប់នេះ។

ប្រភពដដែលបានបន្តទៀតថា ប្អូនគាត់រងគ្រោះដោយសារតែចោរឆក់កាបូបយកលុយអស់ជាង១ពាន់ដុល្លារ បែរជាមានអ្នកនិយាយបំភ្លៃការពិតថា ប្អូនគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុកហើយបានដោះស្រាយសំណង២ពាន់ដុល្លារបញ្ចប់រឿងទៅវិញ។ ប៉ុន្តែពួកគាត់ពុំបានទទួលសំណងអីនោះទេ ព្រោះការស្លាប់នេះដោយសារតែចោរឆក់កាបូបបណ្ដាលឱ្យដួល ពុំមែនគ្រោះថ្នាក់ចរាចរណ៍ឡើយ។ ទន្ទឹមនឹងនេះពួកគាត់ក៏បានលើកដៃសំពះសុំឲ្យនគរបាលខណ្ឌពោធិ៍សែនជ័យជួយស្រាវជ្រាវចាប់ខ្លួនក្រុមចោរឆក់ទាំងនោះមកផ្ដន្ទាទោសផង៕
អត្ថបទ៖ សុខា


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


