Connect with us

សន្តិសុខសង្គម

ពលរដ្ឋសំណូមពរអាជ្ញាធរស្រុកត្រពាំងប្រាសាទ ចុះបង្ក្រាបសង្វៀនជល់មាន់និងអាប៉ោងក្នុងចម្ការ​ស្វាយចន្ទី

បានផុស

នៅ

សង្វៀន​ជល់​មាន់​មួយកន្លែង​នៅក្នុង​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បើក​លេង​ជា​រៀងរាល់ថ្ងៃ​តែទាន់មាន​សមត្ថកិច្ចចុះបង្ក្រាប​នោះឡើយ ប្រជាពល​រដ្ឋសំណូមពរអាជ្ញាធរស្រុកចុះបង្ក្រាបផង ដើម្បីភូមិ ឃុំ មានសុវត្តិភាព។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ប្រភពព័ត៌មាន​បានអោយដឹង​ថា ​ទីតាំង​ល្បែងស៊ីសង​មួយកន្លែង​នេះ​ គឺ​បើក​លេង​យូរណាស់​មកហើយ​តែ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​ ក្នុងនោះដែរ​ក៏​គេ​ស្គាល់​ច្បាស់​ថា​ម្ចាស់​ទីតាំង​ល្បែង​ជល់​មាន់​នោះ​មានឈ្មោះ ឡេង ដែល​រាល់ថ្ងៃនេះ​គេ​កំពុងតែ​គៀងគរ​ក្រុម​អ្នកញៀន​ល្បែង​មកលេង​ទីតាំង​របស់ខ្លួន​។​

ក្នុងនោះដែរ​ក៏មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ខាងលើ​កំពុងតែ​សំដែងការ​ព្រួយបារម្ភ​ចំពោះ​ការរស់នៅ​របស់​ពួកគាត់​ចំពោះ​បញ្ហា​សេចក្តីសុខ សុវត្ថិភាព ​ព្រោះ​ថាបើ​ទីតាំង​ណា​មាន​បើក​ល្បែង​ស៊ីសង​ហើយ​ ទីតាំង​នោះ​មិនយូរ​ទេ​នឹង​អាច​កើតមាន​អំពើរ​ចោរកម្ម​ផ្សេងៗ​ជាក់​ជាមិនខាន​។​

ដូច្នេះ​ ប្រជាពលរដ្ឋសូម​សំណូម​ពរដល់​លោកអធិការនគរបាល​ស្រុក​ត្រពាំង​ប្រាសាទ ជាពិសេស​ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​សូមមេត្តា​មាន​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​ដល់​ក្រុម​ញៀន​ល្បែង​ទាំងនេះ​ផង ​ដើម្បី​រក្សា​ការពារ​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ដល់​ពលរដ្ឋ​៕

អត្ថបទ៖ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១១ ម៉ោង មុន

មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អឺរ៉ុបទាមទារ​បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌនៅអ៊ុយក្រែន គំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពូទីន ស្នើកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅ​សប្ដាហ៍​ក្រោយ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារដោះស្រាយបញ្ចប់ទំនាស់ រវាងរដ្ឋបាលនិងបុគ្គលិករោងចក្រស៊ីង កៃ សេន

Sokha Hotels

ព័ត៌មានពេញនិយម