Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនបុរសជនជាតិចារាយ ២នាក់ ពាក់ព័ន្ធរក្សានូវសារធាតុញៀន នៅស្រុកអូរយ៉ាដាវ

បានផុស

នៅ

ខេត្តរតនគិរី៖ កម្លាំងនៃអធិការដ្ឋាននគរបាល ស្រុកអូរយ៉ាដាវ បានចុះល្បាតនៅចំនុច ឃុំយ៉ាទុង បានជួប និងឃាត់មុខសញ្ញាជនសង្ស័យ ចំនួន០២នាក់ ជាជនជាតិដើមភាគតិច ចារាយ ដែលកំពុងជិះម៉ូតូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំងជំនាញបានឆែកឆេរលើខ្លួនជនសង្ស័យ រកឃើញម្ស៉ៅក្រាមសថ្លា សង្ស័យថ្នាំញៀន (០១កញ្ចប់ធំល្មម) និងថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២១ និង១១នាទី។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ បានអោយដឹងថា កម្លាំងបានឃាត់ខ្លួនជនសង្ស័យ៖ ១. ឈ្មោះ រចំ ខឿន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិច្រាយ និង២. ឈ្មោះ រចំ សឹង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិច្រាយ អ្នកទាំងពីរមានទីលំនៅភូមិទេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

វត្ថុតាងដែលដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌ស ០១ កញ្ចប់ធំល្មម (សង្ស័យថ្នាំញៀន) និងថង់សម្រាប់ច្រកថ្នាំមួយចំនួន ស្នាប់ដៃចំនួនមួយ ប្រាក់ ចំនួន ៤៣ ០០០ រៀល ម៉ូតូ ម៉ាក់អ៉ីចស៉ីនធ័រ ០១ គ្រឿងពណ៌ខៀវ ស្លាក់លេខគ្មាន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការនគរបាលស្រុកអូរយ៉ាដាវ ដើម្បីបង្កសំណុំរឿង តាមនីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម