សន្តិសុខសង្គម
ផ្ទុះជំងឺអុតក្ដាម មន្ត្រីពេទ្យសត្វខេត្តចុះព្យាបាលសត្វគោក្របីជូនប្រជាពលរដ្ឋ៤ភូមិនៅកំពង់ឆ្នាំង
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ បានចុះពិនិត្យព្យាបាល និងចែកថ្នាំសម្រាប់ព្យាបាលសត្វគោក្របីជូនប្រជាពលរដ្ឋ ចំនួន៤ភូមិ នៅក្នុងឃុំច្រណូក ស្រុកកំពង់លែង។

លោក ហ៊ុន លី អនុប្រធានការិយាល័យ ផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ៖ ដោយមានការយកចិត្តទុកដា ក់ពីលោកប្រធានមន្ទីរកសិកម្ម ក៏ដូចជាលោកប្រធានការិយាល័យបសុពេទ្យខេត្តកំពង់ឆ្នាំង ដែលទទួលព័ត៌មានថា នៅឃុំច្រណូក ស្រុកកំពង់លែងមានគោក្របីប្រជាពលរដ្ឋកើតជំងឺអុតក្តាម នៅថ្ងៃនេះមន្ត្រីពេទ្យសត្វខេត្ត បានដឹកនាំក្រុមការងារចុះមកពិនិត្យ និងព្យាបាលសត្វគោក្របី របស់ប្រជាពលរដ្ឋ នៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ដែលកំពុងកើតជំងឺអុតក្តាម។

នៅក្នុងការចុះព្យាបាលជំងឺគោក្របីនេះមិនត្រីពេទ្យសត្វខេត្តបានបង្ហាញពីវិធីព្យាបាល ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានឃើញនិងចេះដឹងសម្រាប់អនុវត្តតាម។
មន្ត្រីជំនាញក៏បានចែកនូវថ្នាំ ម្លូមេទីឡែន ដល់កសិករដែលមានសត្វឈឺ ចំនួន ១២០ ដប ដល់ប្រជាសិករ ១២០នាក់ សម្រាប់យកទៅព្យាបាលដោយខ្លួនឯង។ ហើយក៏បានផ្ដល់ថ្នាំសម្រាប់ព្យាបាល ផ្តល់សេរ៉ាង និងម្ជុលដល់មន្ត្រីពេទ្យសត្វភូមិចំនួន ៤នាក់ ដែ លមកពីភូមិឯលិច ភូមិកណ្ដាល ភូមិធ្លក និងភូមិកង្កែប ផងដែរ។

លោក ហ៊ុន លី ក៏បានបញ្ជាក់ដែរថា៖ ក្រៅពីបង្ងាញវិធីព្យាបាលឲ្យប្រជាពលរដ្ឋបានឃើញនិងអនុវត្តតាម និងចែកថ្នាំ មន្ត្រីជំនាញក៏បានអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ថែរក្សាសត្វ ពាហនៈអោយបានល្អ ដើម្បីជាសវា ងពីជម្ងឺឆ្លងផ្សេងៗ ជាច្រើនប្រភេទ ដោយត្រូវឱ្យសត្វដេកលើទីទួលដែលគ្មានភក់ជ្រាំ ព្រោះថាមេរោគតែង តែនៅនឹងភក់ជ្រាំ បង្កកើតជំងឺអុតក្តាម និងជំងឺផ្សេងទៀត។ ហើយក៏បានផ្ដាំផ្ញើថា ប្រសិនបើសត្វពាហនៈកើតជំងឺអ្វីមួយមានដូចជា សាទឹក បុសខ្យល់ ត្រូវរាយការណ៍ទៅមន្ត្រីពេទ្យសត្វភូមិជាបន្ទាន់ ដើម្បីព្យា បាលសត្វមានជំងឺឱ្យបានទាន់ពេលវេលា៕

អត្ថបទ៖ ឈៀងថារិទ្ធ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


