សន្តិសុខសង្គម
សមត្ថកិច្ចចម្រុះបន្តបង្ក្រាបបទល្មើសនេសាទ ក្នុងនោះបានចាប់អ្នកទិញត្រីពីបទល្មើសម្នាក់
កំពង់ឆ្នាំង ៖ សមត្ថកិច្ចចម្រុះ បានសហការគ្នាបន្តបង្ក្រាបបទល្មើសនេសាទនៅក្នុងស្រុកបរិបូណ៌ ស្រុកកំពង់លែង និងស្រុកជលគិរី នៅថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០២២ នេះ ក្នុងនោះបង្ក្រាបបទល្មើសនេសាទដាក់របាំងលបបាន ១៧ កន្លែងមានប្រវែងជាង ១០០០ម៉ែត្រ និងបានចាប់ខ្លួនអ្នកទិញត្រីពីឧបករណ៍ឆក់ត្រជាក់ម្នាក់ ជាជនជាតិវៀត ណាម នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់ថា ក្រោយពីមានការចង្អុលបង្ហាញពីជនបទល្មើសជាអ្នកឆក់ត្រីត្រជាក់ម្នាក់ដែលសមត្ថកិច្ចចាប់ខ្លួនបាន កាលពី ២ថ្ងៃមុន។ ទើបនៅថ្ងៃទី២៦ ខែមីនា វេលាម៉ោង ១៥ និង៣០ នា ទី នេះសមត្ថកិច្ចចម្រុះបានចាប់ខ្លួនអ្នកទិញត្រីពីបទល្មើស ឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជនជាតិវៀតណាម អាយុ ២៧ ឆ្នាំ ចាប់ខ្លួននៅចំណុចកោះមនោ ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុក ទ្រូ ស្រុកបរិបូណ៌។

ក្នុងនោះសមត្ថកិច្ចយើង ក៏បានដកហូតត្រីឆ្លាំង ដែលជាប្រភេទត្រីអត់ស្រកា ដែលបានពីការប្រើប្រាស់ឧបករណ៍ឆក់ត្រជាក់ប្រមាណជាង១០០គីឡូ ផងដែរ។ ចំណែក ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធី និង ត្រូវបញ្ជូនខ្លួនទៅតុលាការខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។

ដោយឡែកលោក ងិន ហ៊ុន ប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសា ទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ជាថ្ងៃទី៣ ដែលសមត្ថកិច្ចចម្រុះបន្តអនុវត្តការចុះបង្ក្រាបបទល្មើសនេសាទ គឺមានកម្លាំងចម្រុះចំនួន ៦៧នាក់ ក្នុងនោះមានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ១៥ នាក់ , ស្នង ការដ្ឋាននគរ បាលខេត្ត ចំនួន ២៦ នាក់ គណៈបញ្ជាការឯកភាពស្រុកទាំង ៣ ចំនួន ១៧ នាក់ និងសហគមន៍នេសាទ ៩ នាក់។

ដោយបានប្រើប្រាស់កាណូតចំនួន ១៥ គ្រឿង ចែកចេញ ជាបីគោលដៅ បង្ក្រាបបទ ល្មើស នៅក្នុងភូមិសាស្ត្រស្រុកកំពង់លែង ស្រុកជលគីរី និងស្រុកបរិបូណ៌។ ជាលទ្ធផល រុះរើបាំងសាច់អួនបាន ចំនួន១៧ កន្លែង មានប្រវែងដរុប ១១៣០ ម៉ែត្រ , បង្គោល ៧០០ ដើម , លបលូសាច់អូន ៩ គ្រឿង , រុះរើសម្រាស់ ២៦ កន្លែងស្មើ នឹង ១៨៥០ ម៉ែត្រការ៉េ ,បង្គោលចំនួន ៤៧០ ដើម និងមែកសម្រាស់ចំនួន ៣៦០០ មែក ផងដែរ៕
ដោយ ៖ ឈៀងថារិទ្ធ



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


