Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​ឆ្មក់​ចូល​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង​ ឃាត់ខ្លួន​អ្នក​ប្រព្រឹត្ត​និង​ម្ចាស់​ទីតាំង​ដោយ​ដកហូត​ថ្នាំញៀន​មួយចំនួន

បានផុស

នៅ

បាត់ដំបង ៖ កាលពី​ថ្ងៃអាទិត្យ ទី​២៤ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង ១០ និង​៥៥​នាទី យប់ នៅ​ចំណុច​ខារ៉ាអូខេ​សាច់​អាំង​រតនៈ ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដោយ​អនុវត្តតាម​យោបល់​ដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ទើប​លោក​វរសេនីយ៍ឯក សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ដឹកនាំ​កម្លាំង​ក្នុង​ការិយាល័យ សហការ​ជាមួយ កម្លាំង​ក្រុម​អន្តរាគមន៍​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ រក្សាទុក និង​សម្រួល​ឱ្យប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី ក្នុង​បទល្មើស ជាក់ស្តែង​និង​ឃាត់ខ្លួន​មនុស្ស​នៅ​ទីនោះ​ចំនួន ២១​នាក់ ស្រី​១៣​នាក់មក​ធ្វើ​ការសាកសួរ​ស្រាវជ្រាវ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​ក្នុងចំណោម​មនុស្ស​ទាំង​២១​នាក់​នេះ​សមត្ថកិច្ច​បាន​រក​ឃើញ​មនុស្ស​ចំនួន​២​នាក់ ដែល​ពាក់ព័ន្ធ​ក្នុងករណី​នេះនោះ​គឺ​៖

១-​ឈ្មោះ ទុន សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ ១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង (​ជា​មេកា​និង​ជា​អ្នកជួញដូរ និង​រក្សាទុក​គ្រឿងញៀន​) ។​

២-​ឈ្មោះ ជា សុខ​មុន្នី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំ ចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់​ដំ បង ខេត្តបាត់ដំបង (​ជា​ម្ចាស់​ទីតាំង​ខារ៉ាអូខេ​សាច់​អាំង​រតនៈ​) ។​

​នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន​៖ ថ្នាំញៀន​ប្រភេទ ខេ​តា​មីន (KET A MINE) ចំនួន​៣​ថង់ ទម្ងន់​២,៧៧ ក្រាម ថ្នាំញៀន​ប្រភេទ​អ៊ិច​ស្តា​ស៊ី (MD MA) ចំនួន ៣​គ្រាប់ ទម្ងន់ ១,១១​ក្រាម ទូរស័ព្ទដៃ​ចំនួន ១​គ្រឿង ថង់​ច្រក​ថ្នាំញៀន​ចំនួន​៤ រថយន្ត​ចំនួន ១​គ្រឿង ម៉ាក​កា​ម៉ា​រី​ឆ្លាម ពណ៌​ឆ្លូញ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-2501​។

ក្រោយពី​ការសាកសួរ​និង​ស្រាវជ្រាវ​រួចមក ជនសង្ស័យ​ទាំង ២​នាក់ ត្រូវ​បានរៀបចំ​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើ​ម្បី​អនុវត្ត​តាមច្បាប់ រីឯ​អ្នក​ផ្សេងទៀត​ដែល​មិន​ពាក់ព័ន្ធ​ត្រូវ​បានឱ្យ​ត្រឡប់​ទៅ​លំនៅឋាន​វិញ៕

អត្ថបទ ៖ សោ និយម​រ័​ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម