Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​ចាប់ខ្លួនបុរស​៣​នាក់​ សង្ស័យ​ក្លែងបន្លំ​ពាណិជ្ជសញ្ញា​ សេវាសញ្ញា

បានផុស

នៅ

កម្លាំងអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី ១៧ ខែឧសភា ​បាន​ឆ្មក់​ចូលផ្ទះ​មួយកន្លែង​សង្ស័យ​ក្លែងបន្លំពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាមរបស់សហគ្រាស ឃាត់​ខ្លួន​បានជនសង្ស័យ៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មើសបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ធ្វើឡើង តាមពាក្យបណ្ដឹងរបស់បុរសឈ្មោះ កែវ សារ៉េត អាយុ ៦៦ឆ្នាំ អគ្គលេខាធិការនៃសហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា។

ក្នុងពាក្យបណ្តឹងនោះលោកបានរៀបរាប់ថា នៅពេលថ្មីៗនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានអង្គេតឃើញថា មានជន​ខិលខូចមួយចំនួនតូច និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ តាម៉ាប់លក់អាវកីឡា ឈ្មោះ សុខ ចាន់ថន និងម្ចាស់ហ្វេសប៊ុកឈ្មោះ POR POE LOVE,POR TRY SPORT ដែលមាន​យីហោ​លក់ឈុតកីឡាគ្រប់ប្រភេទ បានធ្វើការបង្ហោះលក់តាមផេក ហ្វេសប៊ុក និងដាក់លក់ខោ​អាវ​ក្រុមជម្រើសជាតិកម្ពុជាលើទីផ្សារដោយពុំមានច្បាប់អនុញ្ញាត ជាពិសេសមិន​មែន​ជា​ផលិតផល​ផ្លូវ​ការ​របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាជាមួយក្រុមហ៊ុនវរ្ម័ននោះទេ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានឱ្យដឹងបន្តថា ក្រោយពីទទួលបានពាក្យបណ្ដឹងហើយ លោក​បានឲ្យកម្លាំង លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធ​ហត្ថក្រុង​ប៉ោយប៉ែត​ដឹកនាំកម្លាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកដោយលោក​ឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរងស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថ​លើផ្ទៃ​ប្រទេស បានធ្វើប្រតិបត្តិការបង្ក្រាបអ្នកលក់ដូរសម្លៀកបំពាក់កីឡារបស់ក្រុមហ៊ុនជម្រើសជាតិបាល់ទាត់កម្ពុជា ជាឡូហ្គោក្លែងក្លាយ ស្លាកសញ្ញា FFC នៅចំណុចមុខសណ្ឋាគារសុងតារា​ស្ថិតក្នុងភូមិ​បាលិលេយ្យ​២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យ​ចំនួន៣នាក់និងដកហូតសម្លៀកបំពាក់កីឡាជម្រើសជាតិកម្ពុជាដែលមានឡូហ្គោ FFC ជាផលិតផល​ក្លែង​ក្លាយចំនួន ២៤៩ កំប្លេ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថ​ក្រុងប៉ោយប៉ែតដើម្បី​ធ្វើការ​សួរ​នាំ និងចំណាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថាជនសង្ស័យទាំង៣​នាក់ ១មាន​ឈ្មោះ សេង ប៊ុនធី ភេទប្រុស អាយុ៣៥ឆ្នាំ ក្រោយពីកម្លាំងជំនាញសួរនាំរួចបានឆ្លើយសារភាពថា រូបគេពិតជាបានយកស្លាកសញ្ញា ឡូហ្គោ FFC ដែលជាស្លាកញ្ញា កីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ឲ្យគេបោះពុម្ភ យកមកលក់ខ្លួននិងចែកឈ្មោះសុខ ចាន់ថន ហៅ​តាម៉ាប់ និងឈ្មោះ ស្រី ហុងអ៊ូ លក់បន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបន្តទៀតថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យលោកបានឲ្យកម្លាំង​ការិយាល័យ​ព្រហ្ម​ទណ្ឌបញ្ជូនទៅសាលាដំបូងខេត្តដាក់ទោសទៅតាមច្បាប់៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម