Connect with us

សន្តិសុខសង្គម

លម្អិត​បន្ថែម​ ករណី​ស្រ្តី​ម្នាក់​បញ្ចប់​ជីវិត​ដោយ​ធ្វើ​អត្តឃាត

បានផុស

នៅ

ស្ត្រីម្នាក់ត្រូវបានក្រុមគ្រួសារក្រឡេកឃើញកំពុងតែធ្វើអត្តឃាតចង.ក សម្លាប់ខ្លួននៅក្រោមដើមអំពិល១ដើម នៅចំហៀងផ្ទះចម្ងាយប្រហែល២០ម៉ែត្រកាលពីវេលាម៉ោង ៤ ល្ងាច ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចចំហៀង ផ្ទះខាងជើងមានចម្ងាយ២០ម៉ែត្រក្បែរជើងភ្នំក្រពើឋិតក្នុង ភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

សព ស្ត្រីរងគ្រោះមានឈ្មោះ ហែម បុប្ផា អាយុ ៤២ ឆ្នាំ ស្នាក់រស់នៅផ្ទះជាមួយឪពុកនៅកន្លែងកើតហេតុខាងលើ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្តីលោក សំ កៅ ជាមេភូមិក្រពើកើតនៃឃុំភ្នំសំពៅបានឲ្យកម្ពុជាថ្មីដឹងនៅរសៀលថ្ងៃ៣០ខែ ឧសភា នេះថា សពស្ត្រី រងគ្រោះឈ្មោះ ហែម បុប្ផា បានមកស្នាក់រស់នៅជាមួយឪពុកបង្កើតឈ្មោះ ហែម សុផល អស់រយះពេលជិត២ឆ្នាំកន្លងមកហើយ ក្រោយពីបានប្តីទី ២ នៅក្នុងខេត្តបាត់ដំបងបន្ទាប់ពីប្តីទី ១ ស្លាប់ដោយជម្ងឺអេដស៍។

លោកមេភូមិរូបនេះបន្តថា ស្ត្រីរងគ្រោះបែកគ្នាពីប្តីទី២ហើយបានទៅចំណាកស្រុកនៅប្រទេសថៃ ហើយទំនងជាសភាពរោគសើរើឡើងវិញ ទើបត្រឡប់មកស្នាក់រស់នៅជាមួយនិងឪពុកបើគិតត្រឹមថ្ងៃកើតហេតុការរស់នៅជាមួយឪពុកជិត ២ ឆ្នាំហើយដោយពុំមានធ្វើឯកសារពាក់ព័ន្ធក្នុងការរស់នៅនោះទេ។

បើតាមសម្តីលោក ហែម សុផល ជាឪពុកបង្កើតស្ត្រីរងគ្រោះ”សព”បានទម្លាយអំពីមូលហេតុដែលនៅពីក្រោយការធ្វើ
អត្តឃាតចង ក សម្លាប់ខ្លួនរបស់កូនស្រី”សព”ប្រហាក់ប្រហែលនិងសម្តីលោកមេភូិដែរថា ក្រោយពីប្តីទី១បានស្លាប់ដោយសាជម្ងឺអេដស៍ កូនស្រីគាត់ក៏បានប្តីទី២នៅខេត្តបាត់ដំបងម្នាកទៀត រហូតដល់មានកូន១ក៏មានការប្រេះឆាគ្នារហូតដល់កូនស្រីគាត់បានទៅធ្វើសំណាកស្រុក ដោយបន្សល់កូននៅជាមួយប្តីជាអ្នកចិញ្ចឹមរហូតសព្វថ្ងៃ។

ក្រោយពីកូនស្រីគាត់បានត្រឡប់ពីប្រទេសថៃហើយទៅរស់នៅជាមួយគាត់ ទើបកូនស្រីគាត់បង្ហាញអាការ:រោគអេដស៍ដែលបានសើរើឡើងវិញយ៉ាងធ្ងន់ធ្ងរ ខណះដែលកូនស្រីរបស់គាត់មិនបានលេបថ្នាំតាម​បញ្ជារបស់គ្រូពេទ្យខណះពេលដែលទៅធ្វើការនៅប្រទេសថៃ ទើបរោគសើរើឡើងវិញបែបនេះ។

លោកបន្តថា រោគសញ្ញាអេដស៍ដែលបានសើរើវិញលើខ្លួនកូនស្រីគាត់ពោលគឺនៅតែលើផ្ទៃមុខប៉ុណ្ណោះ ដែលអ្នកផ្សេងមើលមិនដឹង តែសម្រាប់ដងខ្លួនចេញពងបែកតូចៗស្ទើរពេញដងខ្លួន ហើយដងខ្លួនទាំងមូលស្គមហើយខ្មៅលើស្បែកទាំងអស់ ទើបធ្វើឲ្យកូនអស់ក្តីសង្ឃឹមជាច្រើនលើកមកហើយ ទើបដល់ពេលកើតហេតុស្របពេលគាត់ចេញប្រកបរបរចិញ្ចឹមជីវិតផងទើបប្រពន្ធទី២គាត់ទូរស័ព្ទប្រាប់ទើបត្រឡប់មកវិញមើលសពកូនស្រី។

បុរសវ័យ៦២ឆ្នាំ ដែលជាឪពុកសពស្ត្រីរងគ្រោះបន្តឲ្យដឹងដោយក្តុកក្តួលថា ក្រោយពេលកូនស្រីគាត់មកពីប្រទេសថៃវិញ​បើទោះមានសភាពអាការ:រោគបានសើរើយ៉ាងណាក៏ដោយ គាត់តែងយកកូនទៅបើកថ្នាំពីគ្រូពេទ្យជាប្រចាំជាមួយការផ្តល់កម្លាំងចិត្តពីគាត់ផងនិងប្រពន្ធគាត់ផង ទើបកូនស្តាប់ហើយទ្រាំរស់ជាមួយគាត់អស់រយ:ពេលជិត២ឆ្នាំ។ កូនដាច់ចិត្តបែបនេះធ្វើឲ្យគាត់អាឡោះអាល័យកូននៅមិនទាន់រំសាយចិត្តបាននៅឡើយ។

បើតាមសម្តី​ស្រ្តី​ជាប្រពន្ធទី២ លោក ហែម សុផល បានរៀបរាប់ថា មុនកើតហេតុគាត់និងកូនស្រីចុងនៅធម្មតាមួយសន្ទុះក្រោយមក គាត់ក៏បានងាកមុខទៅខាងជើងនៃចំហៀងផ្ទះចម្ងាយប្រហែល២០ម៉ែត្រពីផ្ទះមានដើមអំពិល១ដើម ក៏ស្រាប់​តែ​ឃើញកូនស្រីកំពុងចង ក ហើយប្រកាច់ហើយ​គាត់​ក៏ស្ទះទៅ ហើយស្រែកឆោឡោឲ្យអ្នកភូមិមកជួយ ពេលទៅដល់​គឺ​ហួស​ពេលបាត់ទៅហើយ។

លោកមេភូមិក៏បានទូរស័ព្ទទៅប៉ូលិស ដោយប៉ូលិសមុនមកដល់ប្រាប់លោកមេភូមិកុំប៉ះពាល់សពទុកឲ្យប៉ូលិសពិនិត្យ​សិន​។ ក្រោយការពិនិត្យពីមន្ត្រីនិងគ្រូពេទ្យជំនាញបានសន្និដ្ឋានថា ការធ្វើអត្តឃាតពិតជាអនុវត្តដោយស្រីរងគ្រោះខ្លួនឯងដោយពិតប្រាកដក្នុងមូលហេតុអស់សង្ឃឹមរោគប្រចាំកាយ ហើយក៏បានប្រគល់សពទៅឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាម​ប្រពៃណី៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹក និងសង្គមជាតិ

ព័ត៌មានជាតិ១៧ នាទីutes មុន

វិស័យអប់រំ​ខេត្តក្រចេះរីកចម្រើន​ រហូត​ជាប់ជយលាភី​ប្រកួតប្រជែង​ថ្នាក់ជាតិឆ្នាំ២០២៤

ព័ត៌មានជាតិ២៧ នាទីutes មុន

WHO សហការរៀបចំវេទិកាសុខភាពសកលអាស៊ីប៉ាស៊ីហ្វិកជាមួយរដ្ឋសភាកម្ពុជា

ព័ត៌មានជាតិ៣១ នាទីutes មុន

​ដាក់ឱ្យប្រើប្រាស់សាកល្បងថ្នាល “DG SuperApp” ប្រមូលផ្តុំថ្នាលនិងកម្មវិធីឌីជីថល បម្រើសេវាសាធារណៈ​ពហុវិស័យ

សេចក្ដីជូនដំណឹង៣១ នាទីutes មុន

Heineken® Silver ទើបតែ​បាន​បញ្ចប់កម្មវិធី KOL​ Party ដ៏ធំជាងគេបំផុតប្រចាំឆ្នាំ ដោយមាន​ការ Prank ពញ្ញាក់អារម្មណ៍ដ៏អស្ចារ្យ ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ៦ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម