Connect with us

សន្តិសុខសង្គម

ជនសង្ស័យកាប់ប្លន់ និងពាក់ព័ន្ធគ្រឿងញៀន ជិត ១០ នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូង

បានផុស

នៅ

ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់ និងក្រុមក្មេងទំនើងដែលជាមុខសញ្ញាកាប់ប្លន់ ៧ នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ ក្រោយស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានបញ្ជាក់ថា មុខសញ្ញាកាប់ប្លន់ក្នុងភូមិសាស្ត្រខេត្តតាកែវ ដែលខ្លះក៏មានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២២ នៅផ្ទះទុកចោលមួយកន្លែង ស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខណៈពួកគេកំពុងប្រមូលផ្តុំជួបជុំគ្នា។

លោកមេបញ្ជាការរងបន្តថា ជនសង្ស័យដែលឃាត់ខ្លួនបានមានគ្នា ៦ នាក់រួមមាន ១ ឈ្មោះ វឿន រក្សា ភេទប្រុស អាយុ ១៧ ឆ្នាំ។ ២ ឈ្មោះ ចែម លីហេង ភេទប្រុស អាយុ ១៧ ឆ្នាំ។ ៣ ឈ្មោះ ម៉ែន វីរៈ ភេទប្រុស អាយុ ១៧ ឆ្នាំ។ ៤ ឈ្មោះ តូច រតនា ភេទប្រុស អាយុ ១៨ ឆ្នាំ។ ៥ ឈ្មោះ មឿង ជីវ័ន្ត ភេទប្រុស អាយុ ១៨ ឆ្នាំ។ ៦ ឈ្មោះ អ៊ុង សំណាង ភេទប្រុស អាយុ ១៨។

ផ្អែកតាមចម្លើយសារភាពពួកគេទាំង ៦ នាក់ឆ្លើយថា ក្រុមរបស់ខ្លួនបានដើរធ្វើសកម្មភាពលួច ឆក់ ប្លន់ ក្នុងភូមិសាស្ត្រខេត្តតាកែវ ជាញឹកញាប់ ដូចជាករណីកាប់ប្លន់ម៉ូតូនៅម្តុំឃុំប្រាំបីមុំ និងនៅឃុំព្រៃស្លឹក ស្រុកទ្រាំង កាលពីពេលកន្លងមកក៏ក្រុមខ្លួនជាអ្នកធ្វើដែរ។ ដោយឡែកមានជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ទៀត ត្រូវបានឃាត់ខ្លួនមកពី ស្រុកគីរីវង់ កាលពីរសៀលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២ នៅចំណុចភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ មានឈ្មោះ ង៉ែត រដ្ឋា ភេទប្រុស អាយុ ២៧ ឆ្នាំ។ សារធាតុញៀនដែលដកហូតបានមាន៖  ក្រាមពណ៌សថ្លា ៣ កញ្ចប់ ទម្ងន់ ២៤,៦៣ ក្រាម (ថ្លឹងទាំងសំបក់ថង់) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១ គ្រឿង ទូរសព្ទចំនួន ១ គ្រឿង កាំភ្លើងបាញ់គ្រាប់កង់ (ប្រើហ្គាស) ចំនួន ១ ដើម និងកាំបិតចំនួន ២ ផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង ៧ នាក់ និងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម