Connect with us

សន្តិសុខសង្គម

បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងដែនបឹងទន្លេសាបនៃស្រុកឯកភ្នំ ២ គោលដៅ

បានផុស

នៅ

ករណីបទល្មើសនេសាទ ចំនួន ០២ គោលដៅក្នុងស្រុកឯកភ្នំ ត្រូវបានបង្ក្រាបកាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២២ នេះ នៅវេលា​ម៉ោង ១៣​ និង​ ០០​ នាទី​ធ្វើឡើង​ស្របតាម​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការនៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយឯក ឡុង យោធា​វីរៈ អធិការនគរបាល​ស្រុក​ឯក​ភ្នំ បាន​ឲ្យ​ដឹងថា កិច្ចប្រតិបត្តិការ​ខាងលើនេះ លោក​បានដឹកនាំ​ឱ្យកម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កោះ​ជី​វាំង សហការ​ជាមួយ​កម្លាំងចម្រុះ​នៅ​ទីបញ្ជាការ ស្រាល​ថ្នាក់​ខេត្ត​ឈរ​ជើង នៅ​ចំណុច​កំពង់​ភ្លុក បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​បឹង​ទន្លេសាប ក្នុងភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ លើចំនួន ០២​ គោលដៅ និង​បាន​ដកហូត​វត្ថុតាង​មួយចំនួន​ផង​។​

​លោក​បន្តថា គោលដៅ​ទី ១ ​នៅ​ចំណុច​កោះ​ផ្ទោល អូរ​អំបិលក្បាល​ស្រែ ក្នុង​តំបន់​អតីត​ឡូត៍​នេសាទ​លេខ ០៣ ​ក្នុងភូមិ​សាស្ត្រខេត្តបាត់ដំបង​។ ​ជា​លទ្ធផល​នៃ​ការបង្ក្រាប​លើ​គោលដៅ​ទី ​១​ រួមមាន បាន​កាប់បំផ្លាញ​កម្ទេច​ចោល​សាច់​មង​ប្រវែង​ ១,៦០០​ ម៉ែត្រ ,​ឡុ​ក​សម្រាប់​ត្រី​ចំនួន ​១០ ​គ្រឿង​, បង្គោល​ ២០០​ ដើម​។​

​ចំណែក​គោលដៅ​ទី ២​ នៅ​ចំណុច​ក្រឡុ​ក​អាសា​រ៉ា​យ ព្រែក​ស្ព​ត តំបន់​អភិរក្ស​អតីត​ឡូ​តិ៍​នេសាទ​លេខ ០២​ បាន​កាប់បំផ្លាញ និង​ដុត​កម្ទេច​ចោល អ៊ុយ​លូ​ស្បៃ​មុង​ចំនួន​ ១៥ ,​មាត់​សាច់​របាំង​ប្រវែង​ ៧៥០ ​ម៉ែត្រ​, សាច់​មង​ប្រវែង ៦០០​ ម៉ែត្រ ,​ឡុ​ក​សម្រាប់​ត្រី ០៣​ គ្រឿង និង​បង្គោល ១៨០ ​ដើម​ផង​។​

​ករណី​បង្ក្រាប​ខាងលើនេះ សមត្ថកិច្ច​មិនបាន​ឲ្យ​ដឹង​អំពី​ជនល្មើស​ថា ជាន​ណា​នោះទេក្រៅពី​ដកហូត​សម្ភារៈល្មើស បើ​ទោះបីយ៉ាង​ណាមហាជន​ក៏ដូចជា​ប្រជា​នេសាទជា​លក្ខណៈគ្រួសារ សំណូមពរ​ដល់​សមត្ថ​កិច្ច​ថា គួ​រតែ​វែកមុខ​រក​ជន​ប្រព្រឹត្តិ​បទល្មើស​ឲ្យ​ទាល់​តែបាន​ ដើម្បី​ផ្តន្ទាទោសជៀសវាង​ជន​នោះ​នៅ​បន្តសកម្មភាព​បទល្មើស​បន្តទៀត​៕

អត្ថបទ៖ ​សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម