Connect with us

សន្តិសុខសង្គម

ប៉ះ​សម្ដី​រវាង​នគរបាល​អន្តោប្រវេសន៍​និង​រថយន្ត​អាជីវករ​​បង្ក​ការកកស្ទះ​ចរាចរ​នៅ​មាត់ច្រក​អន្តរជាតិ​ប៉ោយប៉ែត​

បានផុស

នៅ

ប៉ោយប៉ែត ​៖ ​សមត្ថកិច្ច​ និង​រថយន្ត​អាជីវករ​ បានប៉ះសំដីគ្នា​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​ទុក​រថយន្ត​ចោល​បណ្ដាល​ឲ្យ​កកស្ទះ​ចរាចរ​យ៉ាងខ្លាំង​នៅមុខ​ផ្លូវ​ចូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​កាលពី​វេ​លា​ម៉ោង​៥​រសៀល​ ថ្ងៃ​ទី​២១​ ខែកក្កដា ឆ្នាំ​២០២១​ នៅ​ច្រកទ្វារ​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុ​ដែល​នាំ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង ព្រោះ​នគរបាល​អន្តោប្រវេសន៍ ដាក់​បា​រ៉ា​ស់​ត្រួតពិនិត្យ​នៃ​ផ្លូវ​ចូល​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​បាន​បិទ​បារ៉ាស់​មិន​ឲ្យ​រថយន្ត​លុច​ស៊ីស​ស៊េរី​៤៧០​ពណ៌​ខ្មៅ​មួយគ្រឿង​ពាក់​ស្លាក​លេខ​2F8838​ដែល​មាន​លោក គួច ម៉េង ម្ចាស់​នាគ​ទិព្វ​២ ជា​អ្នកបើក​មិន​ឲ្យ​ចូល​ដើម្បី​ត្រួត​ពិនិត្យ​ក៏​កើតជា​ទំនាស់​ពាក្យ​សម្តី​នាំអោយ​រថយន្ត​ឈប​ចត​កណ្តាលផ្លូវ​ចេញចូល​ច្រក​។

លោក គួច ម៉េង ជា​ម្ចាស់​រថយន្ត​បាន​ប្រាប់​អ្នក​សារ​ព័​ត៌​មាន​ថា ​ពេល​លោក​បើកឡាន​ចូល​ច្រក​ដល់​ចំណុច​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​លោក​បាន​ទម្លាក់​កញ្ចក់​ឲ្យ​ត្រួត​ពិនិត្យ​និង​បាន​ចុះ​បិទទ្វារ​ឡាន​ឲ្យ​ត្រួត​ពិនិត្យ​បែរជា​សមត្ថកិច្ច​ថា​លោក​ឈ្លើយ​។

ទាក់​ទង​នឹង​ករណីនេះ​ លោក អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អ​ន្តរជាតិ​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ថា ​ជា​ធម្មតា​សមត្ថកិច្ច​រប​ស់លោក​នៅ​មាត់ច្រក​តែង​ធ្វើការ​ត្រួត​ពិនិត្យ​គ្រប់​យានយន្ត​ដែល​ចេញចូល​តែ​បុគ្គល​ខាងលើ​ គាត់​បែប​ជា​មិន​ឲ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ​ហើយ​បាន​ចុះ​ពី​រថយន្ត​ហើយ​ចាក់សោ​រថយន្ត​ដើរចូល​ទៅ​កា​ស៊ី​ណូ​ដោយ​ទុក​រថយន្ត​កណ្តាលផ្លូវ​បណ្តាលអោយ​កកស្ទះ​ចរាចរ​។ ក្រោយ​មក​សមត្ថកិច្ច​លោក​បាន​ហៅ​អោយ​ម្ចាស់​រថយន្ត​ខាងលើ​យក​រថយន្ត​មក​កន្លែង​ធ្វើ​កិច្ចសន្យា​អោយមាន​ការគោរព​សម​ត្ថ​កិច្ច​ដើម្បីអោយ​យល់​ពី​តួនាទី​ភារកិច្ច​របស់​សមត្ថកិច្ច៕

ដោយ ៖ អ.ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម