Connect with us

សន្តិសុខសង្គម

ផ្ដន្ទាទោសមេបក្សខ្មែរក្រោកដាក់ពន្ធនាគារ៩ឆ្នាំ

បានផុស

នៅ

ក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសប្រធានបក្សខ្មែក្រោកដាក់ពន្ធនាគារកំណត់៩ឆ្នាំ ពាក់ព័ន្ធនឹងអំពើប្លន់ទ្រព្យឧកញ៉ាលក់ឡេតាមអនឡាញ អ៊ាន សៀវមុី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ តុលាការក៏បានសម្រេចផ្ដន្ទាទោសបក្សពួក៧នាក់ដាក់ពន្ធនាគារក្នុងម្នាក់ៗពី៦ឆ្នាំដល់៨ឆ្នាំ និងបង្គាប់អោយរួមគ្នាសងសំណងដល់ដើមបណ្ដឹងជាប្រាក់ចំនួន៥០មុឺនដុល្លារ និងជំងឺចិត្តចំនួន២០០លានរៀល ។

ជនជាប់ចោទទាំង៨នាក់ដែលតុលាការផ្ដន្ទាទោសរួមមាន ៖
១/ ឈ្មោះ សុខ សុវណ្ណវឌ្ឍានាសាប៊ុង ហៅ វីលៀម គ័ង អាយុ៤៤ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៩ឆ្នាំ ។
២/ ឈ្មោះ គេច ម៉ាច ហៅ តឿ ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៦ឆ្នាំ ។
៣/ ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៨ឆ្នាំ ។
៤/ ឈ្មោះ សុវណ្ណ រ៉ានុត ហៅណុច ភេទប្រុសអាយុ២៦ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។
៥/ ឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។
៦/ ឈ្មោះ ខុន វឌ្ឍនះបូរមុី ភេទស្រី អាយុ២៧ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។
៧/ ឈ្មោះ សុ វណ្ណស្រីសូរិយាព៍ណ ភេទស្រី អាយុ២៨ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។
៨/ ឈ្មោះ ជួន សុភ័ត្រា ភេទប្រុស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ និងចេញដីកាបង្គាប់អោយចាប់ខ្លួនមកអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការ ។ សាលក្រមនេះសម្រេចបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។

តុលាការបានចោទប្រកាន់ជនដៃដល់ទាំង៨នាក់ពីបទ ៖ ១.បទ លួចមានស្ថានទម្ងន់ទោស។ ២.បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។ ៣.បទក្លែងឯកសារសាធារណៈ តាមមាត្រា ២៩ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម