សន្តិសុខសង្គម
មន្ត្រីជលផលខេត្តតាកែវម្នាក់ បើករថយន្តបុកគោយន្តកន្ត្រៃ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស
មន្ត្រីជលផលខេត្តតាកែវម្នាក់ បើកបររថយន្តមួយគ្រឿងទាំងស្ថានភាពស្រវឹង បុកគោយន្តកន្ត្រៃមួយគ្រឿងពីក្រោយ ទិសដៅស្របគ្នា បណ្តាលឲ្យភាគីខាងគោយន្តស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ កាលពីរសៀលថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២២២ លើផ្លូវបេតុងលេខ១២៩ B ស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។

តាមការបញ្ជាក់ពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូងខ្ពស់ បានឲ្យដឹងថា រថយន្តបង្កម៉ាកលុសស៊ីស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AH 4203 បើកបរដោយឈ្មោះ ហេង ប៊ុនលាប ហៅ ប៉ៃលិន ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរជាមន្ត្រីជលផល។ ចំណែកភាគីបើកបរគោយន្តឈ្មោះ សូ ឆាន់ ភេទប្រុស អាយុ ៥១ ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ នូ ឃន អាយុ ៥០ ឆ្នាំ។ ទាំងពីរនាក់ប្តីប្រពន្ធរស់នៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។

លោកនាយប៉ុស្តិ៍បន្ថែមថា មុនពេលកើតហេតុ គោយន្តកន្ត្រៃ និងរថយន្ត បើកបរក្នុងទិសដៅស្របគ្នា ពីទិសខាងលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ទំនងភាគីអ្នកបើកបររថយន្តស្រវឹងខ្លាំងពេក ទប់ស្មារតីមិនបាន ក៏ជ្រុលទៅបុកគោយន្តពីក្រោយ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសគួរសង្វេគតែម្ដងទៅ។

បច្ចុប្បន្នវត្ថុតាងរថយន្ត និងគោយន្ត ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបូរីជលសារ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់