សន្តិសុខសង្គម
ឃាត់ខ្លួនមន្ត្រីអាវុធហត្ថខេត្តកំពង់ធំ ២នាក់ ពាក់ព័ន្ធនឹងករណីបង្ក្រាបបទល្មើស រហូតបណ្តាលឲ្យបុរសម្នាក់ស្លាប់
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ២នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីប្រតិបត្តិការ បង្ក្រាបបទល្មើសរហូតបណ្តាលឲ្យបុរសម្នាក់ស្លាប់ ក្រោយពីក្រុមការងារចំពោះកិច្ច នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស្រាវជ្រាវស៊ើបអង្កេតករណីនេះ។

សេចក្ដីប្រកាសព័ត៌មាន របស់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទស នៅព្រឹកថ្ងៃទី ១៦ ខែសីហានេះ បានឲ្យដឹងថា ក្រុមការងារចំពោះកិច្ច នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះទៅដល់ខេត្តកំពង់ធំ ដើម្បីស្រាវជ្រាវស៊ើបអង្កេតករណីប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) នៅចំណុចភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ហើយបានបិទបញ្ចប់ការស៊ើបអង្កេតស្រាវជ្រាវនេះហើយ។
ជាលទ្ធផល ក្រោយពីក្រុមការងារចំពោះកិច្ច បានធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមនីតិវិធីរួចមក មន្ត្រីជំនាញនគរបាលយុត្តិធម៌ បានសុំគោលការណ៍ឃាត់ខ្លួនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើល្មើសចំនួន ២នាក់ រួមមាន៖ ១-ឈ្មោះ សុខ ម៉េងហុង ឋានៈអនុសេនីយ៍ឯក មុខងារនាយការិយាល័យព្រហ្មទណ្ឌ, ២-ឈ្មោះ លុយ តាំងឈួយ ឋានៈអនុសេនីយ៍ឯក មុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌។
សេចក្ដីប្រកាសព័ត៌មានដដែល បានរំលឹកថា កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២២ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះប្រតិបត្តិការប្រើប្រាស់កងកម្លាំងចំនួន ១៣នាក់ ហើយមានមធ្យោបាយរថយន្ដ ២គ្រឿង ម៉ូតូ ១គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក សុខ ម៉េងហុង មុខងារនាយការិយាល័យព្រហ្មទណ្ឌ, លោកអនុសេនីយ៍ឯក លុយ តាំងឈួយ មុខងារប្រធានអង្គភាពយុត្តិធម៌ និងមានការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ ដោយបានឲ្យលោក ឃឿន សុលាភ ជាក្រឡាបញ្ជីនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ចូលរួមក្នុងប្រតិបត្តិការនោះផងដែរ។
ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឃាត់ខ្លួនមនុស្សចំនួន ៤នាក់ និងចាប់យកវត្ថុតាងម៉ូតូចំនួន ៦គ្រឿង ទូរទស្សន៍ ១គ្រឿង CPU ១គ្រឿង ហើយបានបញ្ជូនមនុស្សទាំងនោះ ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ។ ប៉ុន្តែក្នុងពេលកំពុងធ្វើដំណើរតាមរថយន្តម៉ាក Toyota Sienna មានជនសង្ស័យម្នាក់ឈ្មោះ សួង ឌ័ន បានទទួលមរណភាព។ តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុខ មុន្នីឧត្ដម បានឲ្យដឹងថា អ្នកជំងឺបានស្លាប់មុននឹងដល់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ សន្ទុក។
ពាក់ព័ន្ធនឹងចំណាត់ការរបស់កងរាជអាវុធហត្ថ រួមមាន៖ បានឃើញរបាយការណ៍របស់លោកឧត្ដមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងបានឃើញគណនីហ្វេសប៊ុកឈ្មោះ “Nearadey Din” បានបង្ហោះថា “07/08/22 ភូមិរូង ឃុំក្រវ៉ា កំពង់ធំ ឈ្មោះ សួង ឌ័ន អាយុ 47ឆ្នាំ វេលាម៉ោង 5ល្ងាច គាត់មកពីប្រជុំវិញចៃដន្យភ្លៀងគាត់ក៏បានជ្រកភ្លៀងនៅតូបកាហ្វេមិនបានប៉ុន្មាន ស្រាប់តែមានប៉េអឹមចាប់លោកឪពុកដខ្ញុំ ទៅសង្កត់ត្រង់ត្រង់ចំណុចកររហូតគាត់ដកដង្ហើមមិនចេញ គាត់ក៏ស្រែកអោយគេយកទៅពេទ្យតែបែគិតថា ពុកខ្ញុំយកលេសទៅវិញរហូតគាត់ផុតដង្ហើមលើឡាន អនុវត្តច្បាប់តែគ្មានទំនួលខុសត្រូវ អយុត្តិធម៌ណាស់សម្រាប់គ្រួសារខ្ញុំ ជួយរកយុត្តិធម៌អោយខ្ញុំផង (គាត់ជាមនុស្សស្លូតត្រង់ ស្រលាញ់គោរពអ្នកភូមិ អ្នកណាក៏ស្រលាញ់ចូលចិត្តគាត់គ្រប់គ្នា គាត់ក៏មិនព្រមដោយគ្មានយុត្តិធម៌បែបនេះដូចគ្នា)”។
ក្រោយមកនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីសម្រេចលេខ ១០២/២០២២ សសរ. ស្ដីពី ការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យនូវបាតុភាពមិនប្រក្រតី ក្នុងការប្រតិបត្តិតួនាទី ភារកិច្ចពាក់ព័ន្ធនឹងករណីយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ។
សូមជម្រាបដែរថា កងរាជអាវុធហត្ថ នឹងធ្វើសន្និសីទសារព័ត៌មានអំពីរឿងនេះ នៅវេលាម៉ោង ៩និង០០នាទីព្រឹក ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


