សន្តិសុខសង្គម
ពលរដ្ឋរស់នៅសង្កាត់កាកាបទី២ ស្នើអាជ្ញាធរខណ្ឌពោធិ៍សែនជ័យពិនិត្យជួសជុលកំណាត់ផ្លូវមួយខ្សែកំពុងខូចខាតខ្លាំង
កំណាត់ផ្លូវមួយខ្សែនៅក្នុងភូមិព្រៃសាលាសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកាត់ផ្តាច់ចរាចរណ៍ទាំងស្រុងធ្វើដំណើរឆ្លងកាត់លែងរួចហើយ បងប្អូនប្រជាពលរដ្ឋសូមសំណូមពរអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ជួយដោះស្រាយអន្តរាគមន៍ ជួសជុលស្ថាបនាឱ្យបានល្អប្រសើរសម្រាប់ការធ្វើដំណើរបានស្រួល។

ផ្លូវនេះមានប្រវែងប្រមាណជាង ២០០ម៉ែត្រ មានសារៈសំខាន់ណាស់សម្រាប់រំដោះចរាចរណ៍ ផ្លូវបេតុង ស្របតាមផ្លូវរថភ្លើងមកផ្លូវបេតុងនៅក្នុងភូមិឆ្ពោះព្រៃទា។
បន្ទាប់ពីបុរីដ៍ធំមួយចាប់ផ្តើមដំណើរការនៅខាងត្បូងកំណាត់ផ្លូវនេះបានទ្រុឌទ្រោមដោយទ្រាំនិងរថយន្តដឹកដី និងរថយន្តក្រឡុកស៊ីម៉ង់តិ៍រាប់សិបគ្រឿងជារៀងរាល់ថ្ងៃមិនបានក៏រងការខូចខាតធ្ងន់ធ្ងរ។ ទន្ទឹមនោះអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ហាក់ដូចជាពុំបានយកចិត្តទុកដាក់មើលផ្លូវឡើយទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់យ៉ាងវេទនា។

តាមប្រជាពលរដ្ឋរស់នៅតំបន់នោះបានអោយដឹងទៀតថា រយៈពេលប្រមាណជាង១ខែមកហើយ ដែលកំណាត់ផ្លូវនេះ រងការខូចខាតធ្ងន់ធ្ងរមានជង្ហុកធំៗ និងមានទឹកដក់ពេលភ្លៀងស្ទើរក្លាយជាកូនអូរទៅហើយជាហេតុធ្វើឱ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមម៉ូតូ និងរថយន្តតូចៗធ្វើដំណើរលែងរួច។ចំណែករថយន្តធំៗ មួយចំនួន ក៍បានជាប់ផុងផងដែរ។
ជាក់ស្តែងកាលពីថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ២០២២ រថយន្តឃ្លុបដឹកទំនិញមួយគ្រឿងបានជាប់ផុងទៅមុខលែងរួចអស់មួយព្រឹក ហើយត្រូវបានម្ចាស់ហៅរថយន្ត មកអូសចេញ។

ប្រជាពលរដ្ឋក៍បានសំណូមពរដល់រដ្ឋបាលរាជធានីភ្នំពេញក៍ដូចជារដ្ឋបាលខណ្ឌពោធិ៍សែនជ័យមេត្តាជួយមើលផ្លូវ និងជួសជុលផងដើម្បីអោយកំណាត់ផ្លូវដ៍មានសារះសំខាន់នេះចរាចរណ៍ឡើងវិញ៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


