Connect with us

សន្តិសុខសង្គម

ចូលលួចលុយ និងគ្រឿងអលង្ការអ្នកជិតខាងអស់ខ្ទង់ម៉ឺនដុល្លារ ដល់ក្នុងបន្ទប់ដេក ម្ចាស់តាមទាន់ចាក់សោខាងក្រៅហៅប៉ូលិសចាប់ខ្លួន

បានផុស

នៅ

ស្ត្រីជនសង្ស័យម្នាក់បន្លំចូលលួចព្រទ្យសម្បត្តិអ្នកជិតខាងផ្ទះជាប់គ្នាជាច្រើនលើកច្រើនសារចុងក្រោយអស់ល័ក្ខម្ចាស់មកទាន់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងបុរីសែនមនោរម្យ ភូមិគន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីសង្ស័យត្រូវបានគេហៅឈ្មោះថា ម៉ែមីហួយ អាយុប្រហែលលជាង៤០ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ។ ចំណែកម្ចាស់ផ្ទះឈ្មោះ កង បាវ ភេទប្រុសអាយុ៥៧ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុជាមួយគ្នា។

បើតាមស្រ្តីជាប្រពន្ធម្ចាស់ផ្ទះមានឈ្មោះ ឡុង ពៅ អាយុ៥៥ឆ្នាំ បាននិយាយថា កន្លងមកគាត់ធ្លាប់បាត់គ្រឿងអលង្ការមាស៣តម្លឹង៥ជី និងលុយ៥៦០០ដុល្លារ ​ចំណែកកូនគាត់អស់គ្រឿង​អលង្ការប្លាទីន២តម្លឹង និងកូនប្រសារអស់គ្រឿងអលង្ការមាសរួមមានខ្សែក ខ្សែដៃ ចិញ្ចៀន១តម្លឹង៦ជី និងកងដៃ១កងទៀត ប៉ុន្តែពុំដែលរកមុខអ្នកលួចឃើញឡើយ។ លុះដល់ព្រឹកថ្ងៃកើតហេតុ​ខណៈដែលគាត់បោកខោអាវរួចរាល់ហើយបានយកខោអាវទៅហាលហើយចំហរទ្វារផ្ទះខាងក្រោយអត់បានបិទ ស្រាប់តែជនសង្ស័យចូលទៅដើម្បីធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ។

ប្រភពដដែលបានបន្តទៀតថា ពេលនោះគាត់មិនបានដឹងទេ លុះហាលរួចគាត់បានទៅយកកន្សែងនៅក្នុងបន្ទប់ដេកស្រាប់តែឃើញទ្វារក្រោយបិទហើយជាប់គន្លឹះពីខាងក្នុង លុះអឺតមើលតាម​ប្រហោង​ស្រាប់តែឃើញជនសង្ស័យកំពុងនៅរើកកាយនៅក្នុងនោះ។ ភ្លាមៗនោះគាត់ក៏បានខ្ទប់ទ្វារពីខាងក្រៅជាប់រួចបង្កអោយមានការភ្ញាក់ផ្អើលរត់ទៅប្ដឹងនគរបាលអោយចុះមកឃាត់ខ្លួនជនសង្ស័យដើម្បីនាំខ្លួនសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់តែម្ដង៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម