សន្តិសុខសង្គម
អភិបាលខេត្តស្ទឹងត្រែងព្រមានថា ភូមិឃុំស្រុកណា មានល្បែងស៊ីសង នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់
មានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពនៅសាលាខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០២២នេះលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានព្រមានថា អាជ្ញាធរមូលដ្ឋានភូមិឃុំស្រុកណាមានល្បែងស៊ីសងនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
លោកអភិបាលខេត្តមានប្រសាសន៍ទៀតថា៖ រដ្ឋបាលខេត្តមិនមែនអនុវត្តនៅពេលតែរាជរដ្ឋាភិបាលមានបទបញ្ជានោះទេ គឺត្រូវរួមគ្នាបង្ក្រាបល្បែងស៊ីសងនេះឲ្យមានប្រសិទ្ធភាព និងធ្វើឲ្យបានជាប្រចាំនៅគ្រប់មូលដ្ឋាន។

លោកអភិបាលខេត្តមានប្រសាសន៍បន្ថែមទៀតថា៖ ការអនុវត្តបែបបនេះគីយើងធ្វើឱ្យភូមិឃុំសង្កាត់មានសុវត្ថិភាព ព្រោះ ល្បែងស៊ីសង វាបានបង្កឲ្យមានជម្លោះអំពើហិង្សាក្នុងគ្រួសារ និងធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ចំពោះអ្នកវក់និងការលេងល្បែងនេះ។
លោកមានប្រសាសន៍ទៀតថា៖ ករណីនេះស្របពេលដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ សមត្ថកិច្ចគ្រប់ថ្នាក់នៅមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធត្រូវអនុវត្តវិធានការបង្ក្រាបឲ្យមានប្រសិទ្ធភាពបំផុត។

លោកអភិបាលខេត្តប្រមានថា នៅមូលដ្ឋានណា ភូមិឃុំណា ស្រុកណា កើតមានល្បែងស៊ីសងអាជ្ញាធរមូលដ្ឋាននោះ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ចំពោះមុខរាជរដ្ឋាភិបាល ដូចនេះ កម្លាំងអាជ្ញាធរមូលដ្ឋាន មិនត្រូវទុកឲ្យមានកើតឡើងនៅល្បែងស៊ីសងនេះទេ ទោះបីថាក្នុងរូបភាពណាក៏ដោយ។
លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែងបានបញ្ចាក់ថា៖ ករណីនេះស្នងការដ្ឋានបង្កើនកម្លាំងចុះអនុវត្តបន្ថែមទៀតដើម្បីលប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទកុំឱ្យកើតមាន។

លោកបន្តថា កន្លងមកកម្លាំងស្នងការដ្ឋានបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធអនុវត្តបានច្រើនករណីហើយដូចជាការបង្ក្រាប់ការប្រើប្រាស់គ្រឿងញៀន និងល្បែងបៀរ អាប៉ោង ការជលមាន់និងក្នុងក្មេងទំនើងជាដើម។
សូមបញ្ជាក់ថា៖តាមការឱ្យដឹងពីប្រជាពលរដ្ឋការភ្នាល់ល្បែងជល់មាន់មានបើកលេងនៅភូមិសាស្ត្រចំណុច អូរពងមាន់ ក្នុងទឹកដីភូមិរាជានុកូល ក្រុងស្ទឹងត្រែង និងនៅឃុំចំការលើ-ឃុំអន្លង់ជ្រៃ ក្រុងស្រុកថាឡាបរិវ៉ាត់ តែការបង្ក្រាប់របស់សមត្ថកិច្ចកន្លងមកមិនទាន់មានប្រសិទ្ធភាពនៅឡើយនោះទេ៕
អត្ថបទ៖ ងិមលីម
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


