Connect with us

សន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះលក់គ្រឿងជ័រមួយកន្លែង សរុបទឹកប្រាក់ជាង ២៥០០០ ដុល្លារ

បានផុស

នៅ

អគ្គិភ័យមួយកន្លែង បានឆាបឆេះផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍នៅ​វេលាម៉ោង ៧ ព្រឹក ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ នៅភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ម្ចាស់ផ្ទះ​មានឈ្មោះ​ ថុង សុឃឿន ភេទ​ប្រុស អាយុ​ ៤៧ ​ឆ្នាំ មុខរបរ​លក់គ្រឿង​ជ័រ ស្នាក់នៅ​កន្លែង​កើត​ហេតុ​ខាង​លើ​។ តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា មុនពេល​កើត​ហេតុ​ខណៈ​ម្ចាស់​កំពុង​រៀបចំ​អីវ៉ាន់​ដាក់លក់​ដូរ​នៅ​ខាងក្រោម ​ស្រាប់តែ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​លើឡៅតឿ​ ភ្លាមនោះ​ក៏​ស្រែកហៅ​ឱ្យ​គេឯង​ជួយ​ និង​រាយ​ការ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាមៗ​ តែដោយសារ​នៅ​ខាង​លើ​សុទ្ធតែ​គ្រឿង​ជ័រ​ទើប​ធ្វើឱ្យ​ងាយ​ឆាបឆេះ​លឿន​រហ័ស​។

ដោយមាន​ការសហការ​ជាមួយ​ប្រជាពលរដ្ឋ ​និង​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ ភ្លើង​ក៏បាន​រលត់ទៅវិញ ​នៅវេលា​ម៉ោង ​៧ ​និង ​២០ ​នាទី និង​រង​ការខូចខាត​ទ្រព្យសម្បត្តិ​ប្រហែល ​៨០ ​ភាគរយ​សរុប​ជា​ទឹកប្រាក់​លុយ​ខ្មែរ​ ៦ ​លាន​រៀល លុយ​ដុល្លារ ​២០០ ចំណែក​សម្ភារៈ​ប្រហែល​ ២៥០០០ ​ដុល្លារ​ តែ​មិន​បណ្តាលឱ្យ​មនុស្ស​ណា​ម្នាក់​រងរបួស​នោះទេ​។ សមត្ថកិច្ច​បញ្ជាក់​ថា​ មូលហេតុ​នៃ​ការឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខាង​លើ​នេះ ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​៕

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ វិនាទី មុន

ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងអ្នកបើកបររថយន្ដដែលប៉ះទង្គិចគ្នានៅផ្លូវហាណូយមកសួរនាំ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អាល្លឺម៉ង់ ជម្លៀសមនុស្ស ២០ ០០០នាក់ជាបន្ទាន់ ក្រោយរកឃើញគ្រាប់បែក៣គ្រាប់ សល់ពីសម័យសង្គ្រាមលោកលើកទី២ 

កីឡា១២ នាទីutes មុន

យុវជន​ឆ្នើម Yamal ថា ជំនួបអេស្ប៉ាញ និងបារាំង ជាពេលកាត់ក្តីអ្នកឈ្នះ Ballon d’Or

កីឡា១៥ នាទីutes មុន

លោក​ ហេង​ សុឃន​ លើក​ទឹកចិត្ត​កីឡាករ​ កីឡា​ការិនី ហាត់​ទាំង​គុន​ខ្មែរ​ និង​ឃីកបុកស៊ីង​ ព្រោះ​ទីផ្សារ​ធំ​

ព័ត៌មានជាតិ២១ នាទីutes មុន

លោក ហង់ជួន ណារ៉ុន លើកទឹកចិត្តកូនខ្មែរសិក្សាស្រាវជ្រាវ “នីតិអន្តរជាតិសមុទ្រ” ឱ្យបានច្រើន

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្តេចតេជោ ថ្លែងថានេះជាពេលដែលពលរដ្ឋកម្ពុជាគួរទទួលបានអាហារមានគុណភាពគ្មានជាតិគីមី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី សងសឹកចាស់ដៃ ក្រោយអ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ព កម្ទេចយន្តហោះចម្បាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ទាហាន​អ៊ីស្រាអែល​ជាង ១​ម៉ឺន​នាក់ ស្លាប់​និង​របួស​នៅ​ក្នុង​តំបន់​ហ្គាហ្សា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងការពារជាតិអាមេរិក៖ នាវាចម្បាំងកងទ័ពអាមេរិកអាចនឹងចូលចតនៅមូលដ្ឋានសមុទ្ររាមចុងឆ្នាំនេះ  

Sokha Hotels

ព័ត៌មានពេញនិយម