សន្តិសុខសង្គម
ជនអន្តោប្រវេសន៍ជាង៨០នាក់ សង្ស័យបទល្មើសល្បែងស៊ីសងតាមអនឡាញ ត្រូវសមត្ថកិច្ចចុះបង្ក្រាបនៅផ្ទះសំណាក់ ថាន់ តាយ
កោះកុង ៖ ក្រុមជនអន្តោប្រវេសន៍ប្រមាណ៨០នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង និងអាជ្ញាធរកងកម្លាំងនគរបាលចម្រុះ ចុះត្រួតពិនិត្យ និងឃាត់ខ្លួន ករណីសង្ស័យថា លួចលាក់ប្រព្រឹត្តបទល្មើសល្បែងស៊ីសងតាមអនឡាញនៅក្នុងផ្ទះសំណាក់ ថាន់ តាយ។
កិច្ចប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបក្រុមជនអន្តោប្រវេសន៍នេះ ធ្វើឡើងតាមបទបញ្ជាដោយផ្ទាល់ខ្លួនលោក រស់ សារាំ ព្រះរាជអាជ្ញាខេត្តកោះកុង រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
លោក រស់ សារាំ ព្រះរាជអាជ្ញាខេត្តកោះកុង បានគូសបញ្ជាក់ប្រាប់កម្ពុជាថ្មីថា រូបលោក កំពុងតែបន្តស្រាវជ្រាវរកមុខមេខ្លោងរបស់ក្រុមជនអន្តោប្រវេសន៍ទាំង៨២នាក់ ស្រី២៨នាក់ ភាគច្រើនជាជនជាតិឥណ្ឌូនេស៊ីស្នាក់នៅផ្ទះសំណាក់ ថាន់ តាយ តាំងពីយប់ថ្ងៃទី១៩ ខែកញ្ញា ថ្មីៗនេះ។

លោកព្រះរាជអាជ្ញាខេត្តកោះកុង លើកឡើងថា រាល់លទ្ធផលស៊ើបអង្កេតស្រាវជ្រាវទទួលបានលម្អិតយ៉ាងណាទៀតនោះ នឹងជូនព័ត៌មានតាមក្រោយទៀត។
ដោយឡែកលោក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ ពន្យល់ថា លោកបានចាត់កម្លាំងសមត្ថកិច្ចក្រោមឱវាទតាមដានវត្តមានអន្តោប្រវេសន៍ក្នុងមូលដ្ឋានរបស់ខ្លួន២ថ្ងៃមកហើយ ពោលគឺទើបរកឃើញទីតាំងរបស់ពួកគេ និងដាក់ការសង្ស័យថា លួចលាក់ប្រព្រឹត្តបទល្មើសល្បែងស៊ីសងតាមអនឡាញ។
បើតាមលោកអធិការនគរបាលក្រុងខេមរភូមិន្ទ ក្រុមជនអន្តោប្រវេសន៍ទាំង៨២នាក់នោះ បានធ្វើដំណើរមកពីខេត្តព្រះសីហនុមកស្នាក់នៅផ្ទះសំណាក់ ថាន់ តាយ ដោយម្ចាស់ផ្ទះសំណាក់មិនបានរាយការណ៍ផ្ដល់ព័ត៌មានកាន់អាជ្ញាធរសមត្ថកិច្ចនោះឡើយ។ ក្នុងចំណោម៨៦នាក់ រកឃើញចំនួន៧នាក់ ជាជនជាតិវៀតណាម និងឥណ្ឌូនេស៊ី ដែលពុំមានលិខិតឆ្លងដែន និងឯកសារគ្រប់គ្រាន់ ហើយឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តភ្លាមៗ ដើម្បីកសាងសំណុំរឿងបន្ត។
គួរជម្រាបថា នេះជាលើកដំបូងហើយ ដែលសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងក្រុងខេមរភូមិន្ទ ចុះពិនិត្យ និងបង្ក្រាបបានក្រុមអន្តោប្រវេសន៍ គ្រាពីមុនមិនធ្លាប់មានករណីបែបនេះសោះឡើយ បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាដាច់ណាត់ឱ្យបង្ក្រាបបនល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា៕
អត្តបទ ៖ សិរីវឌ្ឍនៈ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


