សន្តិសុខសង្គម
អាជ្ញាធរខេត្តកណ្តាល បិទទីតាំងល្បែងonline ខុសច្បាប់មួយកន្លែងឃាត់ខ្លួនជនជាតិចិនជាង៧០នាក់
ដោយមានបញ្ជាផ្ទាល់ពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកមេបញ្ជារការកងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការឯកភាពផ្លូវច្បាប់ពីសំណាក់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ចុះពិនិត្យទីតាំងអាជីវកម្ម ល្បែងonline ខុសច្បាប់មួយកន្លែង ស្ថិតនៅសង្កាត់តាក្តុល ក្រុងតាខ្មៅ និងបានឃាត់ខ្លួនជនជាតិចិនបានចំនួន៧២នាក់ ក្នុងចំណោមនោះ មានចំនួន១៦នាក់ គ្មានប៉ាស្ព័រ ត្រឹមត្រូវ។

ក្នុងប្រតិបត្តិការនេះ លោក ណុប ដារ៉ា បានឱ្យដឹងថា ក្រោមបញ្ជាផ្ទាល់ របស់លោកអភិបាលខេត្ត បានសំរេចអោយបិទទីតាំងខុសច្បាប់ខាងលើនេះជាបណ្ដោះអាសន្នសិន ព្រមទាំងបញ្ជាអោយមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធចុះអនុវត្តតាមនីតិវិធីច្បាប់។

ចំពោះការអនុវត្តច្បាប់ ទៅលើជនជាតិចិនលោកពុំទាន់ច្បាស់នៅឡើយទេ ដ្បិតសមត្ថកិច្ចកំពុងធ្វើការលើរឿងនេះពុំទាន់ចប់នៅឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក្តី លោកនឹងស្នើសុំគោលការណ៍ពីថ្នាក់លើបន្តអនុវត្តបង្ក្រាប ទីតាំងណា ដែលលួចលាក់ បង្កប់ល្បែងស៊ីសងជាបន្តបន្ទាប់៕
អត្ថបទ៖ ឆៃ យ៉ា




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


