សន្តិសុខសង្គម
បាត់ខ្លួនមួយយប់ ស្រាប់តែឃើញស្លាប់នៅក្នុងអូរព្រំដែនថៃ
បុរសម្នាក់ ត្រូវប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតក្នុងអូរព្រំដែនកម្ពុជា-ថៃ ដែលទឹកអូរកំពុងតែជន់កួចត្របាញ់ខ្លាំង បន្ទាប់ពីបាត់ខ្លួនពីផ្ទៃមួយយប់។ ការភ្ញាក់ផ្អើល បានកើតឡើងនៅវេលាម៉ោង ៧ យប់ កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ នៅក្នុងភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

បើតាមការរៀបរាប់ពីសំណាក់ក្រុមគ្រួសារ និងសាច់ញាតិបាននិយាយថា ជនរងឈ្មោះ ស៊យ សុង ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន គឺបានបាត់ខ្លួនពីផ្ទះប្រហែលម៉ោង ២ និង ៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៩ ដោយក្រុមគ្រួសារ និង សាច់ញាតិព្យាយាមដើររកដែរតែរកមិនឃើញសោះ រហូតមកទល់នឹងម៉ោង ៧ យប់ ថ្ងៃដដែលទើបមានប្រជាពលរដ្ឋប្រទះឃើញសពអណ្តែតតាមអូរព្រំដែនកម្ពុជា-ថៃ ហើយក៏បាននាំគ្នាហែលទឹកឆ្លងទៅត្រើយម្ខាងដោយយកខ្សែទៅចងសពអូសមកខាងកម្ពុជាវិញ ដើម្បីឲ្យសមត្ថកិច្ចត្រួតពិនិត្យ។


ក្រោយពីកម្លាំងសមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុ និងជួយយកសាកសពឡើងលើគោក ដើម្បីធ្វើការពិនិត្យ ភ្លាមៗសមត្ថកិច្ចនៅមិនទាន់បញ្ជាក់អំពីមូលហេតុនៅឡើយទេ តែគេសង្ស័យថា ជនរងគ្រោះអាចដើរធ្លាក់ទឹកអូរដែលកំពុងជន់ខ្លាំង បណ្តាលឲ្យលង់ស្លាប់ បច្ចុប្បន្នសពត្រូវបានសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


