Connect with us

សន្តិសុខសង្គម

ទឹកជំនន់​ជន​លិច​នៅ​ខេត្តបន្ទាយមានជ័យ​ផ្អាក​ការសិក្សា​សាលារៀន​៣៩​កន្លែង

បានផុស

នៅ

បន្ទាយមានជ័យ ៖ លោក​ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​គិត​ត្រឹម​ថ្ងៃទី​៤​តុលា​២០២២​ ខេត្តបន្ទាយមានជ័យ​មាន​សាលារៀន​ចំនួន​៦៥​កន្លែង​ត្រូវ​លិចលង់​ដោយ​ទឹកជំនន់​ជន់​លិច​ ក្នុង​នោះ​បាន​ផ្អាក​ដំណើរការ​បង្រៀន​រៀន​ចំនួន​៣៩​សាលា លើ​ស្រុក​ក្រុង​ចំនួន​៨​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​បានអោយដឹង​កាលពី​ថ្ងៃទី​០៥ ​ខែតុលា​ ឆ្នាំ​២០២២ ទៀតថា ក្នុងចំណោម​សាលា​ដែល​ត្រូវ​ទឹកជំនន់​ជន់​លិច​ទាំង​៦៥​មាន​សា​លាម​ត្តេ​យ្យ​១ ,​សាលា​បឋម​ចំនួន​៥៧ អនុវិទ្យាល័យ​៦ វិទ្យាល័យ​១ ដែល​សរុប​ផលប៉ះពាល់ សិស្ស​ចំនួន​១៦.០៣៣​នាក់​/​ស្រី​៨.០២៣​នាក់។

ការ​ផ្អាក​នេះ​ដោយសារតែ​ទឹកជំនន់​បាន​បង្ក​លិច​ទីធ្លា លិច​ចូលក្នុង​ថ្នាក់រៀន លើ​សាលាបឋមសិក្សា​ដែលមាន​សិស្សានុសិស្ស​នៅ​តូចៗ ហើយ​បារម្ភ​ពី​គ្រោះថ្នាក់​ដោយ​ទឹក ដោយ​សត្វ​អាសិរពិស ទើបត្រូវ​បិទទ្វារ​ឬ​ផ្អាក​ដំណើរការ​បង្រៀន រៀន​ដូច្នេះ។

ចំពោះមុខ នៅ​សាលារៀន​រងគ្រោះ​មួយ​ចំនួន ក៏​ត្រូវ​បាន​ប្រមូល​តុ កៅអី​និង​សង្ហា​រឹម​ចេញពី​ក្នុង​ទឹកជំនន់​ផងដែរ៕

ដោយ ៖ អ​ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤ ម៉ោង មុន

​រង្វង់​កប់ពពក丨ផ្ទះធំប្រណិតនៅ La Vista ONEសញ្ញាសម្គាល់ខ្ពស់បំផុតនៅភ្នំពេញ!

កីឡា៧ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ៧ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម