សន្តិសុខសង្គម
បង្ក្រាបទីតាំងអ៊ីធឺណេត AA2888 Net លួចបង្កប់ល្បែងស៊ីសង ឃាត់ខ្លួនមនុស្ស២នាក់
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ឆ្មក់បង្ក្រាបទីតាំង អ៊ីធឺណេតអនឡាញ ដែលមានស្លាកសញ្ញាសម្គាល់ AA2888.Net លួចបើកបង្កប់លេងល្បែងស៊ីសងភ្នាល់បាល់មួយកន្លែង ឃាត់ខ្លួនមនុស្ស២នាក់ និងដកហូតវត្ថុតាងមួយចំនួន។
ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង០៩និង៣០យប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅផ្ទះលេខ៥៩ ផ្លូវលេខ៤៣២ ភូមិ៤ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងវង្វង់ប្រតិបត្តិការនេះមានការដឹកនាំដោយលោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន មានការសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីមន្រ្តីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបទីតាំងខាងលើ គឺមានការផ្ដល់ព័ត៌មានច្បាស់ការថា ទីតាំងនេះនៅបន្តលួចលាក់បម្រើសេវា អនឡាញ បង្កប់ល្បែងស៊ីសង ដោយផ្គើននឹងប្រសាសន៍របស់ថ្នាក់ដឹកនាំ។ ដូច្នេះកម្លាំងអាជ្ញាធរខណ្ឌចំការមន បានឆ្មក់ចុះដល់ទីតាំងនេះពិនិត្យឃើញថា ទីតាំងនេះមានទទួលភ្នាល់លេងល្បែងស៊ីសង (បាក្រាត,ភ្នាល់ចាក់បាល់…) គ្រប់ប្រភេទ ដែលមានសម្ភារៈបម្រើសេវាអនឡាញខុសច្បាប់។

ក្រោយប្រតិបត្តិការកម្លាំងអាជ្ញាធរបានធ្វើការដកហូតសម្ភារៈរួមមាន កុំព្យូទ័រ០១ឈុត លុយខ្មែរជិត៣លានរៀល លុយដុល្លារជាង១០០០ដុល្លារ និងឃាត់មនុស្សជាបុគ្គលិកចំនួន០២នាក់ប្រគល់ឲ្យប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលទំពូងទី២ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់។ ចំណែកទីតាំងខាងលើអាជ្ញាធរសម្រេចផ្អាកអាជីវកម្ម និងបិទទ្វារឃ្លុំបេជាបណ្ដោះអាសន្ន៕
អត្ថបទ៖ សុខា





-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


