សន្តិសុខសង្គម
ជនជាតិចិនបើកបររថយន្ត ជ្រុលបុករះអ្នកលក់បន្លែ លើចិញ្ចើមផ្លូវជាតិលេខ១
មានរឿងគួរឱ្យភ្ញាក់ផ្អើល ខណៈរថយន្តស៊េរីទំនើបបើកបុករះអ្នកលក់បន្លែតាមចិញ្ចើមផ្លូវជាតិលេខ១ មុខហាងការហ្វេយីហោ TUBG ស្ថិតក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់នគរបាលខណ្ឌច្បារអំពៅ ធ្វើកំណត់ដោយលោកអនុសេនីយ៍ឯក ហ៊ុល ផាន់ណា អនុប្រធានផ្នែកដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត AUdi G5 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២ BQ ៤២ ៣២ បើកបរដោយជនជាតិចិនឈ្មោះ Li JiM GGi ភេទប្រុស អាយុ ៣៦ឆ្នាំ។

ជនខាងលើ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីទិសខាងកើត ឆ្ពោះមកខាងលិចឆ្លងស្ពានព្រះមុនីវង្សចាស់ ទៅអតីតរង្វង់មូលក្បាលថ្នល់។ លុះទៅដល់ចំណុចកើតហេតុ បានបុករះអ្នកលក់បន្លែលើចិញ្ចើមផ្លូវបង្កឱ្យមានអ្នករងរបួសចំនួន ២នាក់ រួមទាំងម៉ូតូរុឺម៉ក ម៉ូតូឌុប ៣គ្រឿង និងបន្លែធ្លាក់រប៉ាត់រប៉ាយពេញលើដងផ្លូវ ហើយរថយន្តក៏បានឈប់ ព្រោះទៅមុខមិនបានដោយសារប្រជាពលរដ្ឋព័ទ្ធជាប់។

ក្រោយកើតហេតុ កម្លាំងជំនាញបានប្រគល់រថយន្តបង្ក រួមទាំងអ្នកបើកបរប្រគល់ទៅឱ្យនគរបាលការិយាល័យផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យមានអ្នកស្លាប់ ខណៈមានអ្នកលក់ និងអ្នកទិញបន្លែរាប់រយនាក់នៅលើផ្លូវ។ តាមរបាយការណ៍បានបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង ៤ និង ១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៧ ខែតុលា៕
អត្ថបទ៖ នរា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


