សន្តិសុខសង្គម
បុរសម្នាក់ បើករថយន្តស្លាកលេខនគរបាល ទៅបុកបង្គោលដែក និងកង់បីឥណ្ឌា រួចបន្តទៅបុករបងផ្ទះពលរដ្ឋ ថែមទៀត
បុរសម្នាក់សង្ស័យស្រវឹង បានបើករថយន្ត Lexus Rx 330 ពាក់ស្លាកលេខនគរបាលមួយគ្រឿង ធ្វើដំណើរក្នុងល្បឿនលឿន ជ្រុលទៅបុករះបង្គោលដែកដាក់ច្រវ៉ាក់រងការខូចខាត និងបន្តទៅបុកកង់បីឥណ្ឌាមួយគ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហើយរថយន្តបង្កបន្តទៅបុករបងផ្ទះប្រជាពលរដ្ឋរងការខូចខាត ទើបធ្វើឲ្យរថយន្តដាច់កាឡេកង់មុខម្ខាង ទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០នាទីយប់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២ ត្រង់ចំណុចរង្វង់មូលតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Lexus RX330 ពណ៌ស ពាក់ស្លាកលេខនគរបាល 2-8768 បើកដោយបុរសម្នាក់សង្ស័យស្រវឹងធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបុករះបង្គោលដាក់ច្រវ៉ាក់នៅចិញ្ចើមផ្លូវបាក់អស់ ៥ដើម និងបន្តទៅបុកកង់បីឥណ្ឌា ដែលចតលើចិញ្ចើមផ្លូវប៉ើងទៅផ្ទប់នឹងរបងសាលាដំបូងខេត្តកណ្ដាល បណ្ដាលឲ្យម្ចាស់កង់បីរងរបួសធ្ងន់។

ភ្លាមៗនោះ អ្នកបើករថយន្តបង្កហេតុមិនព្រមឈប់ទទួលខុសត្រូវនោះទេ គឺបានបើកថយក្រោយ រួចបន្តដំណើររហូតដល់ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋរងការខូចខាត ហើយរថយន្តដាច់កង់មុខម្ខាងទៅលែងរួច ទើបតៃកុងរថយន្តបង្កបានចុះរត់គេចខ្លួនបាត់ស្រមោលទៅ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ក្រុងតាខ្មៅ បានចុះមកធ្វើការវាស់វែងស្ទួចយករថយន្តបង្ក និងកង់បីដែលរងការខូចខាតទៅរក្សាទុក រង់ចាំឲ្យម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយតាមច្បាប់៕
អត្ថបទ៖ សុខា




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


