សន្តិសុខសង្គម
ទណ្ឌិត១៦នាក់ ត្រូវបានបន្ធូរបន្ថយទោសចាប់ពី៣ខែ ដល់៩ខែ ក្នុងពិធីបុណ្យជាតិធំៗ
លោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ បានចូលរួមបើកកិច្ចប្រជុំស្តីពីការបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន១៦នាក់ ក្នុងនោះមានស្រី៣នាក់ ចាប់ពី៣ខែ ដល់៩ខែ ក្នុងពិធីបុណ្យជាតិធំៗ ក្នុងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

ក្នុងកិច្ចប្រជុំនោះដឹកនាំដោយលោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្ត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន ប្រធាន ពន្ធនាគារ ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ស្នងការរងខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញកិច្ចការតុលាការ ពន្ធនាគារ និងមន្ត្រីពន្ធនាគារនុរក្សជាច្រើននាក់ទៀត។
លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន បានអានស្ថិតិបញ្ជីឈ្មោះ និងសាវតានៃទណ្ឌិតជនជាតិខ្មែរ និងជនបរទេស ដែលត្រូវបានអង្គភាពពន្ធនាគារខេត្តបន្ទាយមានជ័យ ស្នើហើយសុំការអនុម័តពីគណៈកម្មការបញ្ជូនបន្ថយទោស បន្តសុំថ្វាយការសម្រេចពីថ្នាក់លើ ក្នុងនោះមានបន្ធូរបន្ថយទោសពី៣ខែ ដល់៩ខែ ដល់ទណ្ឌិតចំនួន១៦នាក់ ស្រីចំនួន៣នាក់ ក្នុងឱពិធីបុណ្យជាតិធំៗក្នុងប្រទេសកម្ពុជា។

លោក ង៉ោ ម៉េងជ្រួញ បានធ្វើការទទួលស្គាល់លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឪវាទ បានធ្វើការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ និងបានពិនិត្យវាយតម្លៃលើសកម្មភាព អនុវត្ត គុណសម្បត្តិ និងរយៈពេលនៃការជាប់ឃុំរបស់ទណ្ឌិត ហើយវាយតម្លៃស្នើសុំបន្ធូរបន្ថយទោសពី៣ខែដល់ ៩ខែ ។

លោកអភិបាលរងខេត្តសង្ឃឹមថា ដំណើរការនេះនឹងមិនមានអំពើពុករលួយ ភាពលំអៀង មិនប្រកាន់បក្ខពួក ភាពមិនប្រក្រតី ឬបញ្ហាកើតឡើងឡើយ ពោលធ្វើយ៉ាងណាប្រកបដោយ ការទទួលខុសត្រូវ និងប្រសិទ្ធិភាពខ្ពស់ផងដែរ។ លោកបានធ្វើការផ្តាំផ្ញើដល់អ្នកជាប់ឃុំទាំងអស់ ក្រោយពីស្គាល់រសជាតិជាប់ពន្ធនាគារហើយចេញពីពន្ធនាគារវិញត្រូវចេះកែខ្លួន ឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ទើបអាចរស់នៅក្នុងសង្គមបានស្រួល៕
អត្ថបទ៖ វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


