Connect with us

សន្តិសុខសង្គម

អាជ្ញាធរ​ខេត្ត​កំពត​ចុះ​ដោះស្រាយ​ទំនាស់ដីធ្លី រង់ចាំ​សម្រេច​ពី​អភិបាល​ខេត្ត

បានផុស

នៅ

កាលពីថ្ងៃទី១៨ ខែ វិច្ចិកា ឆ្នាំ ២០២២ លោក ង៉ាន់ ថារិទ្ធ អភិបាលរងខេត្តកំពតបានចុះពិនិត្យដីចំនួន ២ ទីតាំងដែលមានទំនាស់នៅជ្រលងភ្នំមួយមានភូមិសាស្ត្រនៅជាប់គ្នាចំនួន ២ គឺទីមួយដែលស្ថិតនៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគីរី និងភូមិមួយទៀត ដែលស្ថិតនៅភូមិស្រការនាគ ឃុំតាកែន ស្រុកឈូកខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងលិខិតរដ្ឋបាលខេត្តកំពតបានអញ្ជើញមន្ទីររួមទាំងអាជ្ញាធរស្រុក ក៍ដូចជាអាជ្ញាធរនៅមូលដ្ឋានមិនបានបញ្ជាក់ចំនួនផ្ទៃដីដែលមានទំនាស់មានប៉ុន្មានហិកតានោះទេ។ សូម្បីតែលោក ផន ដារ៉ារិទ្ធ ដែលអះអាងថាម្ចាស់ដីបានទិញពីប្រជាពលរដ្ឋក៍មិនបានដឹងចំនួនផ្ទៃដីនោះដែរ។

ប៉ុន្តែលោកផនដា រ៉ារិទ្ធ ជាអ្នកអះអាងថាម្ចាស់ដីបាននិយាយថាគាត់បានទិញដីនៅជើងភ្នំនេះមានប្រជាពលរដ្ឋស្រុកឈូកខ្លះនិងពលរដ្ឋស្រុកជុំគីរីខ្លះ។

លោកផនដា រ៉ារិទ្ធ បាននិយាយថា ពេលដែលទិញដីពីប្រជាពលរដ្ឋសុទ្ធតែបានថតរូបភាពទុកទៀតផងស្រាប់តែមកដល់ពេលនេះ ស្រាប់តែប្រពលរដ្ឋបែរជាថាដីនោះពួកគាត់មិនបានលក់ទៅវិញ។

លោកចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពត បានមានប្រសាសន៍ថា ដីដែលមានបញ្ហានេះជាដីគម្របព្រៃឈើ តែរឿងពលរដ្ឋជាអ្នកលក់និងអ្នកទិញលោកមិនបានដឹងនោះទេ។

លោកចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តមានប្រសាសន៍បន្តថា បច្ចុប្បន្នភាពពិនិត្យជាក់ស្ដែងនៅលើដីនោះមានដាំដំណាំខ្លះ និងកន្លែងខ្លះព្រៃដុះឡើងវិញអស់ហើយ។

លោកង៉ាន់ ថារិទ្ធ អភិបាលរងខេត្តបានប្រសាសន៍នៅក្នុងកិច្ចប្រជុំមួយថា អាជ្ញាធរទាំងពីស្រុកនិងមន្ត្រីជំនាញក្នុងនោះមានកងកំលាំងទាំងបីត្រូវសហការគ្នាចុះទៅបោះបង្គោលព្រំដីដើម្បីខ្លុមដីទាំងនោះអោយបាន។

លោកង៉ាន់ ថារិទ្ធ អភិបាលរងខេត្តបានមានប្រសាសន៍បន្តថាអ្នកដែល ពាក់ពន្ធ័លើដីទំនាស់ទាំងអស់នោះត្រូវតែដកខ្លួនចេញជាបន្ទាន់ រង់ចាំបទបញ្ជាពីអភិបាល​ខេត្ត៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម