សន្តិសុខសង្គម
អាជ្ញាធរក្រុងបានលុង ចាត់វិធានការក្តៅលើអាជីវករលក់ដូរលើចំណីផ្លូវសាធារណៈមុខផ្សារបានលុង
កម្លាំងសមត្ថកិច្ចចម្រុះក្រុងបានលុង បានប្រើធម៌ក្តៅចំពោះអាជីវករមួយចំនួនតូចដែលយកចំណីផ្លូវសាធារណៈដាក់លក់ដូរនៅមុខផ្សារក្រុងបានលុង ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈរបស់បងប្អូនប្រជាពលរដ្ឋដែលចេញចូលមកក្នុងផ្សារពិបាកធ្វើដំណើរ។

នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចមុខផ្សារក្រុងបានលុង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង លោក ធូ ឃឿ អភិបាលក្រុងបានលុង ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះរួមមាន កម្លាំងអាវុធហត្ថក្រុងបានលុង កម្លាំងនគរបាលក្រុងបានលុង កម្លាំងនគរបាលខេត្ដ កម្លាំងមន្ទីរសាធារណការ សង្កាត់ឡាបានសៀក និងកម្លាំងភូមិបាលក្រុងបានលុងចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវជុំវិញផ្សារបានលុង។

កម្លាំងសមត្ថកិច្ចបានចុះប្រមូលសម្ភារៈដាក់លក់ផ្លែឈើ និងឆ័ត្រនៅលើចិញ្ចើមផ្លូវរបស់រដ្ឋដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពនៅក្នុងក្រុង ឬមុខផ្សារ ដែលអាជ្ញាធរក៏បានណែនាំម្តងរួចមកហើយដែរ ប៉ុន្តែអាជីវករនៅមិនទាន់អនុវត្តតាមការណែនាំរបស់អាជ្ញាធរក្រុងឡើយ។ សម្ភារៈដែលបានរឹបអូសទាំងនោះ សមត្ថកិច្ចបានយកមករក្សាទុកនៅសាលាក្រុងបានលុង ដើម្បីចាត់វិធានការបន្តតាមនីតិវិធី៕
អត្ថបទ៖ វុទ្ធឦសាន





-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


