សន្តិសុខសង្គម
បំបែកសំណុំរឿងប្លន់ម៉ូតូប្រដាប់អាវុធ ០៤ ករណី ឃាត់ខ្លួនជនសង្ស័យ ០៩ នាក់
កម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឈានដល់បំបែកសំណុំរឿងប្លន់ម៉ូតូប្រដាប់អាវុធចំនួន ០៤ ករណី និងឃាត់ខ្លួនជនសង្ស័យទាំង ០៩ នាក់។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឈានដល់បំបែកសំណុំរឿងប្លន់ម៉ូតូប្រដាប់អាវុធចំនួន ០៤ ករណី និងឃាត់ខ្លួនជនសង្ស័យទាំង ០៩ នាក់។

ប្រតិបត្តិការរយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ រហូតដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាលោកឧត្ដមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានស្រាវជ្រាវឈានដល់បំបែកសំណុំរឿងប្លន់ម៉ូតូប្រដាប់អាវុធចំនួន ០៤ ករណី ចាប់ឃាត់ខ្លួនជនសង្ស័យទាំង ០៩ នាក់ នៅក្នុងភូមិសាស្ត្រខណ្ឌកំបូល ដែលធ្វើសកម្មភាពដោយជិះម៉ូតូដេញតាមម៉ូតូជនរងគ្រោះតាមផ្លូវសាធារណៈមានសភាពស្ងាត់ជ្រងំ ហើយពួកវាយកកាំភ្លើងខ្លីភ្ជង់ជនរងគ្រោះឲ្យឈប់ម៉ូតូ ហើយធាក់ផ្ដួលម៉ូតូ ក៏វាយជនរងគ្រោះដោយកាំភ្លើង ប្លន់យកម៉ូតូជិះគេចខ្លួនបាត់។

ជនសង្ស័យទាំង ៩ នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន ៖
១-ឈ្មោះ ជា ដារ៉ូ ភេទប្រុស មុខរបរកម្មករសំណង់ ស្នាក់នៅភូមិផ្សារអង្គ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
២-ឈ្មោះ យុន វិសាល ហៅប៉េ ភេទប្រុស គ្មានមុខរបរពិតប្រាកដ រស់នៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល។
៣-ឈ្មោះ រៀម ចាន់ ភេទប្រុស គ្មានមុខរបរពិតប្រាកដ ស្នាក់នៅភូមិ ៦ សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ។
៤-ឈ្មោះ ស្រៀង វណ្ណៈ ហៅម៉ៅ ភេទប្រុស គ្មានមុខរបរពិតប្រាកដ ស្នាក់នៅភូមិ ៦ សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៥-ឈ្មោះ ទិត្យ វីឡា ភេទប្រុស គ្មានមុខរបរពិតប្រាកដ រស់នៅភូមិ ៣ សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ។
៦-ឈ្មោះ សុខ ទៀង ដាវីដ ភេទប្រុស គ្មានមុខរបរពិតប្រាកដ ស្នាក់នៅភូមិ ៣ សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ ប្រើប្រាស់គ្រឿងញៀន។
៧-ឈ្មោះ សម្បត្តិ ដា ហៅឆាង ភេទប្រុស មុខរបរសន្តិសុខ ស្នាក់នៅភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ។
៨-ឈ្មោះ ឈឹង គឹមឆន ភេទប្រុស គ្មានមុខរបរពិតប្រាកដ រស់នៅភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ។
៩-ឈ្មោះ អុន សំអុល ហៅខ្លី ភេទប្រុស គ្មានមុខរបរពិតប្រាកដ រស់នៅភូមិអំបិល សង្កាត់កំបូល ខណ្ឌកំបូល។

ចំពោះជនសង្ស័យទាំងអស់ និងវត្ថុតាង កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ ៖ រ៉ាវុទ្ធ




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


