Connect with us

សន្តិសុខសង្គម

Update៖ ស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ក្នុងករណី​ឆេះផ្ទះនៅខណ្ឌទួលគោក

បានផុស

នៅ

អគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋនៅផ្លូវ១៣៨ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក បានបណ្ដាលឲ្យមនុស្សចំនួន២នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងដែលត្រូវអគ្គិភ័យឆាបឆេះនេះ គឺជាភោជនីយដ្ឋានឈ្មោះ «កន្លែងថី្ម» ធ្វើអំពីថ្មបេតុង ប្រក់សង្ក័សី ទំហំ ២០ម៉ែត្រ X ១៩ម៉ែត្រ មានម្ចាស់ឈ្មោះ ហុក ទ្រី ភេទប្រុស អាយុ៣១ឆាំ្ន សញ្ជាតិខែ្មរ ដែលសមត្ថកិច្ចបញ្ជាក់ថា មូលហេតុ គឺផ្ដើមចេញពីជាងផ្សារដែកបង្កជាអគ្គិភ័យ ។

ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន០៩គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៩ឡាន ស្មើរនឹង៣៦ម៉ែត្រគូប។

សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទី ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅចំណុច ហាងកន្លែងថី្ម ផ្លូវ១៣៨ ក្រុម៤១ ភូមិ២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពមួយចំនួនបានលើកឡើងថា ជនរងគ្រោះនៅក្នុងគ្រោះអគ្គិភ័យនេះ គឺជាបុគ្គលិកបម្រើការនៅក្នុងភោជនីយដ្ឋាននេះតែម្ដង ដោយក្រោយពីចប់ម៉ោងការងារពួកគាត់បានសម្រាកនៅក្នុងបន្ទប់ជាន់ខាងលើ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម